ចាប់ខ្លួន​ជនសង្ស័យ​៨​នាក់​ពាក់ព័ន្ធ​ការវាយប្រហារ​ភេរវកម្ម​លើ​ស្ថានីយ​ប៉ូលិស​ក្រុង​ហូ​ជី​មី​ញ​

3001
ចែករម្លែក

ប៉ូលិសក្រុងហូជីមីញបានចាប់ខ្លួនមនុស្ស៨នាក់ ពាក់ព័ន្ធនឹងការផ្ទុះមួយនៅមុខស្ថានីយប៉ូលិសមួយកាលពីខែមុន ដែលបណ្តាលអោយរបួសប៉ូលិសស្រីម្នាក់នៅក្នុងអ្វីដែលប៉ូលិសគិតថាជាការវាយប្រហារភេរវកម្ម។

នាយកដ្ឋានប៉ូលិសក្រុង បានរៀបចំធ្វើសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃ៥កក្កដា ដើម្បីប្រកាសលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនចំពោះការបំផ្ទុះគ្រាប់នៅស្នាក់ការប៉ូលិសក្រុមទី១២កាលពីថ្ងៃ២០មិថុនា។

ស្ថានីយប៉ូលិសក្រុមទី១២ ក្នុងសង្កាត់តាន់ប៊ីញ ក្រុងហូជីមីញ ក្រោយការផ្ទុះកាលពីថ្ងៃ២០មិថុនា ឆ្នាំ២០១៨

ការផ្ទុះបានកើតឡើងនៅមុខស្ថានីយប៉ូលិស ដោយបណ្តាលអោយរបួសប៉ូលិសស្រីម្នាក់ដែលឈរជិតនោះ​ បំផ្លាញអាគារនិងទោចក្រយានយន្តខ្លះ។

អ្នករស់នៅតំបន់នោះបាននិយាយថាពួកគេបានឮការផ្ទុះ២នៅម្តុំស្ថានីយប៉ូលិសនិងរូបកាមេរ៉ាសន្តិសុខបង្ហាញបុរស២នាក់ធ្វើដំណើរតាមម៉ូតូ​ហើយចោលវត្ថុអ្វីមួយឆ្ពោះទៅកាន់កន្លែងកើតហេតុមុនមានសម្លេងផ្ទុះ។

ឧត្តមសេនីយ៍ ផាន អាញ់មីញ អនុប្រធាននាយកដ្ឋានប៉ូលិសក្រុង បាននិយាយក្នុងកិច្ចប្រជុំថា សរុបជនសង្ស័យ៨នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ។ជនសង្ស័ង៤នាក់ជាប់ចោទពីបទបង្កភេរវកម្ម។

ប៉ូលិសក្រុងហូជីមីញបានពិនិត្យមើលរូបភាពក្នុងកាមេរ៉ាសន្តិសុខ មុនសម្របសម្រួលជាមួយសមភាគីនៅក្នុងខេត្តក្បែរខាងដុង ណាយនិងខេត្តដាក់ណុងដើម្បីធ្វើការស៊ើបអង្កេត តាមប្រមាញ់និងចាប់ខ្លួនជនសង្ស័យ។

ជនសង្ស័យបានសារភាពអំពីការផលិតគ្រឿងផ្ទុះ លក់វត្ថុធាតុសំរាប់ផលិតគ្រឿងផ្ទុះ និងចោលគ្រាប់បែកដាក់ស្ថានីយប៉ូលិសក្រុង។

បើតាមប៉ូលិស ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនឹងក្រុមប្រតិកិរិយាមួយឈ្មោះ Trieu Dai Viet Nguyenដែលមេដឹកនាំក្រុមនេះរស់នៅបរទេស។ក្រុមនេះបានបណ្តុះបណ្តាលមនុស្សជាច្រើននៅក្នុងស្រុកអោយប្រព្រឹត្តបទល្មើសនៅវៀតណាម៕ដោយៈវាសនា

អនុប្រធាននាយកដ្ឋានប៉ូលិសក្រុង បាននិយាយក្នុងកិច្ចប្រជុំថា សរុបជនសង្ស័យ៨នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ