ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ពីរ​នាក់ ប្រព្រឹត្ត​បទល្មើស​ផ្សេងគ្នា ដែល​រត់គេចខ្លួន​អស់​ជាច្រើន​ឆ្នាំ​

1316
ចែករម្លែក

សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧:៣០​ព្រឹក កំលាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ បានធ្វើការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​ពីរនាក់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​។​

ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​០២​នាក់ ប្រព្រឹត្ត​បទល្មើស ករណី​ផ្សេងគ្នា ដែល​រត់គេចខ្លួន​អស់​ជាច្រើន​ឆ្នាំ (​រូប​៖ គូលែន​)

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ទី​១​.ឈ្មោះ ប្រុ​ញ ប្រេ​ម  អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប  ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៩៤ ចុះ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ ២០១១ ចេញ​ដោយ​លោក​ចៅក្រម អឿង វណ្ណា ពីបទ ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១០​។

​ជន​ត្រូវ​ចោទ​ទី​២ .ឈ្មោះ សយ សាលី  អាយុ​២៨​ឆ្នាំ មុខរបរ​ជាងកាត់ដេ​រ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀម​រា ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៦ ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ចេញ​ដោយ​លោក​ចៅក្រម កូយ សៅ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​គោកធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង  កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤​។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​០២​នាក់ ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕MN គូលែន​