ចាប់ខ្លួន​ជន​ស​ង្ស័យ២​នាក់ ពាក់​ព័ន្ធ​ការប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន នៅ​ស្រុក​ព្រៃនប់

391
ចែករម្លែក
  • 1
    Share

ដោ​យ:​វណ្ណៈ​/​ព្រះ​សីហ​នុ ៖ ជ​នស​ង្ស័យ​ចំនួន​២​នាក់​ដែល​ពាក់​ព​ន្ធ័ ការប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន ត្រូវបាន​ចាប់ខ្លួននៅ​ចំណុច ផ្លូវ​បេតុង​ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​១ ​ខែកុម្ភៈ ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាលជំនាញនៃ​អធិការដ្ឋា​ន​នគរបាល​ស្រុកព្រៃនប់បាន​ប្រាប់ថា កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់១-​ឈ្មោះ តូង ជៀន (ប្រុស) អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ខ្យង​ឃុំ អូរជ្រៅ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ។​ ២-ឈ្មោះ ស៊ើ​ង សឹង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ដកហូតវត្ថុតាង​រួមមាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀនចំនួន ១៤​កញ្ចប់ ​(៤​កញ្ចប់​ធំ និង១០​កញ្ចប់​តូច​) និង​ទូរស័ព្ទ ចំនួន២​គ្រឿង​។​

​ជ​នស​ង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន តាម​ខ្សែបណ្តោយ ទៅ​ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ ចាត់ការ​បន្ត៕​B/