ចាប់ខ្លួន​បុរស​ម្នាក់​ញៀន​ថ្នាំ​និង​អាវុធ​កែឆ្នៃ​១​ដើម​តាម​បណ្តឹង​ឪពុក​នៅ​ស្រុក​ព្រៃនប់​

1177
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ញៀន​ថ្នាំ​ម្នាក់​ពីបទ​តដៃ គម្រាមកំហែង សមត្ថកិច្ច ដែល​ប្រព្រឹត្តឡើង នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។​មន្ត្រី​ប៉ូលីស​ព្រហ្មទណ្ឌ​ស្រុក​ព្រៃនប់​បាន​ឲ្យ​ដឹងថាៈ នៅវេលា​ម៉ោង​ប្រមាណ​ជាង​១៨:៣០​នាទី ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០១៨​នេះ បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន ឪពុក​ហាម​មិន​ស្តាប់ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។

ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ទៅធ្វើ​អន្តរាគមន៍ ស្រាប់តែ​បុរស​នោះ បាន​យក​អាវុធ​កែច្នៃ​ប៉ុនប៉ង បាញ់​មកលើ​សមត្ថកិច្ច និង​ទាញយក​កាំបិត មក​គម្រាម​ទៀតផង​។​ប្រភព​ដដែល​បាន​បន្តរ​ថាជ​នស​ង្ស័​យ័​ឈ្មោះ​លន់ វិ​ល័យ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ចំការកៅស៊ូ ព្រមទាំង​ចាប់យក​បាន​បាន​វត្ថុតាង អាវុធ​កែច្នៃ​មួយ​ដេ​ី​ម និង កាំបិតផ្គាក់​មួយ​។​ជ​នស​ង្ស​យ័​ត្រូវបាន​ប៉ូលីស​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្តរ​៕S/​

​ចាប់ខ្លួន​បុរស​ម្នាក់​ញៀន​ថ្នាំ​និង​អាវុធ​កែឆ្នៃ​១​ដើម​តាម​បណ្តឹង​ឪពុក​នៅ​ស្រុក​ព្រៃនប់​