ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់រំលោភ​គោ ៣ ក្បាល ដោយ​បណ្តាលឱ្យ​គោមួយ​ងាប់​នៅនឹងកន្លែង​

1090

​បុរស​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ទប់​តណ្ហា​ខ្លួនឯង​មិនបាន​ក៏​សម្រេចចិត្ត​រួមភេទ​ជាមួយ​គោ​។​

​កាសែត Times of India បាន​រាយការណ៍​ថា ប៉ូលិស​នៅក្នុង​ភូមិ​វ៉ា​ណា​ម៉ា (Varnama) បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែលមាន​ឈ្មោះថា រ៉ា​ថូ​ឌី​យ៉ា កាលពី​ថ្ងៃ​ចន្ទ ទី​១៥ មករា ពីបទ​រួមភេទ​ខុសធម្មតា​ជាមួយ​សត្វ​គោ ៣ ក្បាល​។​

​សត្វ​គោមួយ​ក្បាល​ត្រូវគេ​ប្រទះឃើញ​ងាប់​ដោយសារតែ​ហេតុការណ៍​រំលោភ​នេះ ដែល​បាន​កើតឡើង​នៅ​ចន្លោះ​យប់​ថ្ងៃអាទិត្យ​និង​ព្រឹក​ថ្ងៃ​ចន្ទ​។​

​ដើមចោទ ឈ្មោះ ឡា​ល់​ជី រ៉ា​បារី បាន​ប្រាប់​អាជ្ញាធរ​ថា គាត់​បានឃើញ​ជើងគោ​ទាំង​៣​ក្បាល​ត្រូវបាន​ចង​ជាប់​នឹង​ខ្សែពួរ ហើយ​គោមួយ​បាន​ងាប់​ទៅហើយ​។ បន្ទាប់មក​គាត់​សង្ស័យថា រ៉ា​ថូ​ឌី​យ៉ា ច្បាស់​ជា​បានធ្វើ​អ្វីមួយ​ហើយ​។ រ៉ា​ថូ​ឌី​យ៉ា ធ្វើ​ការឱ្យ​គាត់​ក្នុងនាម​ជា​កម្មករ ហើយ​ធ្លាប់បាន​ចាប់រំលោភ​គោ​កាលពី ២ ឆ្នាំមុន​រួច​ម្តង​ទៅហើយ មុននឹង​ចាប់រំលោភ​គោ​របស់គាត់​លើក​នេះ​។​

​ក្រោយមក រ៉ា​ថូ​ឌី​យ៉ា បាន​សារភាព​ចំពោះ​បទល្មើស​នេះ ហើយ​និយាយថា​បងប្អូន​ប្រុស​២​នាក់​របស់គាត់​ក៏​នៅ​ជាមួយ​គាត់​ដែរ នៅពេល​គាត់​ប្រព្រឹត្ត​ទង្វើ​នេះ​។

​លោក រ៉ា​បារី បានដាក់​ពាក​បណ្តឹង​ជាច្រើន​ករណី ដូច​ជាការ​រួមភេទ​ខុសធម្មតា ការសម្លាប់​និង​បង្ក​របួស​ដល់​គោ និង​ដុត​កំហឹង​សាសនា ដោយ​រំលោភបំពាន​ច្បាប់​ស្តីពី​ការរំលោភបំពាន​សត្វរ​បស់​ឥណ្ឌា​៕ ដោយ៖ កញ្ញាដាលីស