ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​ទំនុកចិត្ត​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ហើយ​ស៊ីដាច់​

820
ចែករម្លែក
​ជនសង្ស័យ​និង​ម៉ូតូ (​រូប​៖ គ្រញូង​)

​បាត់ដំបងៈ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ក្រោយ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ពីបទ​រំលោភ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​មិត្តភក្តិ​យកទៅ​ឲ្យ​ស្រី​សេ្ន​ហ៍​នៅ​សៀមរាប​ជិះ​លេង​)​។​

​លោក ជេ​ត វណ្ណ​នី ស្នងការរង​ខេត្ត​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ យឹម សា​វ័​ន្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​អនុវត្តតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដែល​ហេតុការណ៍​កើតឡើង កាលពី​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​សណ្ឋាគារ​រតនៈ​សោ​ភ​ណ្ឌ័ ស្ថិតក្នុង​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ដែល​ដកហូត​បានប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​៕ ដោយ៖ គ្រញូង

ប្រគល់​ម៉ូតូ​ឲ្យយ​ទៅ​ម្ចាស់​ដើម​វិញ (​រូប​៖ គ្រញូង​)