ចាប់ខ្លួន​បួន​នាក់ ករណី​គ្រឿងញៀន ម្នាក់​អនុវត្តតាម​ដីកា​

900
ចែករម្លែក

ដោយ : ​អង្គរតូច​/​សៀមរាប ៖ ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​២​ខែមិថុនា បាន​ចាប់​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​4​នាក់​ដោយ​ម្នាក់​ចាប់​តាម​ដីកា​។​

​លោក​វរសេនីយ៍ឯក ​អ៊ុ សា​អាត នាយ​កា​រិ​​យា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា ជន​ដែល​ឃាត់ខ្លួន​ទី​១.​ឈ្មោះ រាំង រដ្ឋា ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៨៤ មុខរបរ​ជាងដែក ទីលំនៅ​ភូមិ​ថ្មី សង្កាត់ ស្វាយដង្គុំ​។ ទី​២.ឈ្មោះ សាំង វិសាល ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៤ មុខរបរ​កម្មករសំណង់ ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប​។ ទី​៣.ឈ្មោះ ផុន រតនា ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៨៥​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប​។ អ្នក​ទាំង​៣ មាន​សារធាតុ​ក្នុង​ខ្លួន​។ ពេល​ចាប់ខ្លួន​ដកហូត ឧបករណ៍ប្រើប្រាស់​និង​សម្ភារៈ ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​។

លោក​បន្តថា​ថ្ងៃទី​៣ ចាប់ខ្លួន​ម្នាក់ទៀត​ឈ្មោះ​រាំ រដ្ឋា ប្រុស​ឆ្នាំ​កំណើត​១៩៨៤ មុខរបរ​ជាងផ្សារដែក នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ។ អនុវត្តតាម​ដីកា​លេខ ១០១/២០១៦​ចុះ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ ២០១៦ ដែល​ចេញ​ដោយ​លោក ​គី រិទ្ ធី​ចៅក្រម​ជំនុំជម្រះ ក្រោម​បទ​ចោទ​រក្សាទុក​សារធាតុ​ញៀន កាល​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៥​។ ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​ថ្ងៃទី​៣​ខែមិថុនា​៕​B

#