ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​រកស៊ី​ភាគហ៊ុន​ម្នាក់​ករណី​ឆបោក​លុយ​៣០​លាន​ដុល្លារ​

479
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោម​ការចោទប្រកាន់​ពីបទ​ឆបោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​រូបភាព​ដាក់​ប្រាក់​វិនិយោគ​ទិញ​ភាគហ៊ុន ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ឈឺ យ៉ា​រី​អាយុ​៣៤​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​២៧ ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ខេត្ត​ព្រះសីហនុ​រួច​បញ្ជូនមក​រាជធានី​ភ្នំពេញ​។​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​បាន​បញ្ជាក់ថា​ជនសង្ស័យ​បាន​ប្រើល្បិច​បញ្ចុះបញ្ចូល​ឱ្យ​ជនរងគ្រោះ​ជាច្រើន​នាក់​ដាក់​ប្រាក់​វិនិយោគ​លើ​ការជួញដូរ​រូបិយប័ណ្ណ​អន្ដរជាតិ​(ForexTrading)​ដោយ​អះអាងថា​នឹង​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​។​

​ប៉ុន្ដែ​ក្រោយមក​ជនសង្ស័យ​បាន​យកប្រាក់​ហើយ​គេចខ្លួនបាត់​ទើប​ជនរងគ្រោះ​បាន​ចោមរោម​មក​ដាក់​ពាក្យបណ្ដឹង​ជា​បន្ដបន្ទាប់​មាន​ទឹកប្រាក់​ប្រមាណ​ជា​៣០​លាន​ដុល្លារ ៕S/​