ចាប់ខ្លួន​ប្រាំមួយ​នាក់​ករណី​ចែកចាយ​និង​រក្សាទុក​សារធាតុ​ញៀន

209
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​៨ ​ខែម​សា ​នេះ បាន​ចាប់​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៦​នាក​ករណី​ចែកចាយ​និង​រក្សាទុក​សារធាតុ​ញៀន់​។​

លោក​វរសេនីយ៍ឯក​អ៊ុ សា​អាត នាយការិយាល័យ​ប្រឆាំង​ញ្រឿ​ង​ញៀន​បានឲ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ែន រស្មី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៩ មុខរបរ​គ្មាន​ទីលំនៅ ភូមិ​វត្ត​ស្វាយ សង្កាត់​សៀមរាប​។ ទី​២-​ឈ្មោះ ហេង ហូ​ហៅ​ហឿន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩២ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​។ ទី​៣-​ឈ្មោះ ហេង ចិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៧ មុខរបរ​បុគ្គល​ថែ​សួន​។ ទី ៤-​ឈ្មោះ សឿង ទូច ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​។ ​ទី៥-​ឈ្មោះ យន់ សី​ម៉ា​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​។​ ​ទី​៦-​ឈ្មោះ ជឿន ណូ​ច ភេទ​ប្រុស ឆ្នាំ​កំណើត ២០០៤ មុខរបរ​បុគ្គ លិ​ក​ថែរ​សួនផ្កា​ពួកគេ​មាន​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

ពេល​ចាប់ខ្លួន​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​០៤​កញ្ចប់​ស្មើនឹង​ទំងន់​១៤,១​ក្រាម និង​ថ្នាំ​គ្រាប់ យ៉ាម៉ា​ចំនួន​០១​គ្រាប់​ស្មើនឹង​ទម្ងន់​០,១​ក្រាម កញ្ឆា​ក្រៀម​ចំនួន​០១​កញ្ចប់​ស្មើ នឹង​ទម្ងន់​០,៣​ក្រាម ឧបករណ៍ប្រើប្រាស់​និងសម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន រួមទាំង​ដាវ​ដែក​ចំនួន​២​ដើម និងទូរស័ព្ទដៃ​ចំនួន៧​គ្រឿង។ ជនសង្ស័យ​បញ្ចូនទៅ​សាលាដំបូង​ខេត្ត​នៅ ថ្ងៃទី​៨​ខែមេសា​ឆ្នាំ ២០១៩​ចាត់ការ​បន្ត​៕​B/