ចាប់ខ្លួន​ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយសារ​រឿងអាស្រូវ​លុយកាក់​

954
ចែករម្លែក

រ៉ូសម៉ាន់ ម៉ាន់ស័រ ភរិយាដ៏ហឺហាររបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធទី៣តុលា ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសជុំវិញរឿងអាស្រូវប្រាក់រាប់ពាន់លានដុល្លារ។

“រ៉ូម៉ាស ត្រូវបានចាប់ខ្លួន”នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក ក្រោយពីលោកស្រីត្រូវបានសួរចម្លើយនៅគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី(MACC)។

ស្វាមីរបស់លោកស្រី ក៏ត្រូវបានចាប់ខ្លួនក្នុងការចូលឆ្លើយសំណួរកាលពីលើកមុន តែបានបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ ។លោកត្រូវបានចោទប្រកាន់រាប់សិបករណី រួមមានការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន MACCបាននិយាយថា រ៉ូម៉ាស អាយុ៦៦ឆ្នាំ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការស៊ើបអង្កេតករណីលាងលុយបន្ទាប់បានការអនុញ្ញាតពីរដ្ឋអាជ្ញា។”បន្ទាប់មកទៀត លោកស្រីនឹងប្រឈមការចោទប្រកាន់មួយចំនួន។លោកស្រីនឹងត្រូវនាំឡើងតុលាការនៅថ្ងៃព្រហស្បតិ៍ដើម្បីអោយគេធ្វើការចោទប្រកាន់”។

​ដា​ទីន សេរី រ៉ូ​ស​ម៉ាន ម៉ាន់​ស័​រ ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវបាន​កោះហៅ​អោយចូល​ខ្លួន​ឆ្លើយ​សំណួរ​នៅ​គណៈកម្មាធិការ​ប្រ​​ឆាំង​អំពើពុករលួយ​កាលពី​ព្រឹកថ្ងៃ​ពុធ​ទី​៣​តុលា ចំពេល​មានការ​រំពឹងថា លោកស្រី​អាច​នឹងត្រូវ​ចោទប្រកាន់​និង​ចាប់ខ្លួន​នៅក្នុង​ថ្ងៃ​តែមួយ​។​

​លោកស្រី​បាន​ទៅដល់​គណៈកម្មាធិការ​នេះ​នៅ​ម៉ោង​១០​និង​៤២​នាទី​ព្រឹក​ក្នុង​សម្លៀកបំពាក់​ពណ៌​បៃតង​នៅពេល​លោកស្រី​ដើរកាត់​ហ្វូង​អ្នកសារព័ត៌មាន​។​

​អមដោយ​មេធាវី​២​នាក់ នេះ​ជាការ​ចូលខ្លួន​តាម​ការ​ណាត់ជួប​របស់​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​លើក​ទី​៣​។​

​កាលពី​ថ្ងៃ​៥​មិថុនា លោកស្រី​ត្រូវបាន​សួរចម្លើយ​អស់​ពេល​ប្រមាណ​៥​ម៉ោង ពាក់ព័ន្ធ​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន SRC International​ដែលជា​សាខា​របស់​មូលនិធិ​1MDB​ហើយ​នៅ​ថ្ងៃ​២៦​កញ្ញា​កន្លងទៅ លោកស្រី​បាន​ចូលខ្លួន​ជា​លើក​ទី​២ តែ​ពេលនេះ​ត្រូវបាន​សាកសួរ​ដល់​ទៅ​១៣​ម៉ោង​ពាក់ព័ន្ធ​រឿងអាស្រូវ​មូលនិធិ​1MDB​។​

​នៅ​ថ្ងៃ​ពុធ​នេះដែរ លោក​ណា​ជីប រ៉ា​ហ្សា​ក់ ជា​ស្វាមី ក៏បាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​ផងដែរ តែ​លោក​បាន​ទៅដល់​មុន​កន្លះ​ម៉ោង​និង​ចូល​តាម​ច្រក​ផ្សេង ជាហេតុ​នាំអោយ​អ្នក​សារ​​ព័ត៌មាន​រង់ចាំ​ឥតប្រយោជន៍​៕​

​លោកស្រី​បាន​ទៅដល់​គណៈកម្មាធិការ​នេះ​នៅ​ម៉ោង​១០​និង​៤២​នាទី​ព្រឹក​ក្នុង​សម្លៀកបំពាក់​ពណ៌​បៃតង​នៅពេល​លោកស្រី​ដើរកាត់​ហ្វូង​អ្នកសារព័ត៌មាន​

អ្នកទាំង២ត្រូវបានចោទប្រកាន់ បន្ទាប់ពីលោកណាជីប ចាញ់់ឆ្នោតធ្លាក់ចេញពីតំណែង