ចាប់ខ្លួន​មនុស្ស​បីនាក់​យក​វត្ថុ​បុរាណ​ដើរ​លក់​បោកប្រាស់​ពលរដ្ឋ​នៅ​ស្រុក​វាលវែង​

838
ចែករម្លែក
ចាប់ខ្លួន​មនុស្ស​បីនាក់​យក​វត្ថុ​បុរាណ​ដើរ​លក់​បោកប្រាស់​ពលរដ្ឋ​នៅ​ស្រុក​វាលវែង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​បុរស​ជា​ជនសង្ស័យ​ឆបោក​ចំនួន​បីនាក់ យក​វត្ថុ​បុរាណ​មក​បោក​ប្រជាពលរដ្ឋ​បាន​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​វាលវែង​ខេត្តពោធិសាត់​កាលពី​រសៀល​ថ្ងៃទី​៣១​ខែកក្កដា ឆ្នាំ​២០១៩​។


​ការបង្ក្រាប​នេះ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទទួល​ប​ណឹ្ដ​ង​ផ្ទាល់មាត់ ពី​ជនរងគ្រោះ​ឈ្មោះ មុត រិ​ទ្ធ រស់នៅ​ភូមិ​កណ្តាល ឃុំ​ថ្មដា បាន​ប្ដឹង​មក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​វាលវែង ថា ចន្លោះ​ថ្ងៃទី​២២​ដល់​២៦​ខែកក្កដា មាន​ជនខិលខូច​ចំនួន​បីនាក់ បាន​ជិះ​រថយន្ត​កាមរី​ផ្លាកលេខ​ភ្នុំពេញ​២ AD-8770 ធ្វើ​សកម្មភាព​ឆបោក​(​លក់​វត្ថុ​បុរាណ​) ឲ្យ​បងប្អូន​គាត់ ដោយ​យកប្រាក់​ជាង​៩.០០០​ដុល្លារ​និង​ម៉ូតូ​វេ​វ​អាល់​ហ្វា​មួយគ្រឿង នៅ​ភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល​ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់​។ ក្រោយ​បោក​បាន​ហើយក៏​បើករថយន្ត​ឡើងមក​ស្រុក​វាលវែង​។​


ក្រោយពី​បានទទួល​បណ្ដឹង​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង និង​ប៉ុស្ដិ៍​ថ្មដា បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ និង​រថយន្ត​មួយគ្រឿង​កាមរី​ផ្លាកលេខ ភ្នំពេញ​2AD-8770 នៅ​ចំណុច​ផ្ទះសំណាក់​សេរី​សុខា ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង​។​


​អធិការ​នគ​បាល​ស្រុក​វាលវែង​លោក​វរៈសេនីយ៍ឯក ធី​ម ឡេង បាន​ឲ្យ​ដឹង​នៅ​ថ្ង្ងៃ​ទី​១ ខែសីហា​ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១. ឈ្មោះ ភន ហ៊ាន អាយុ ៥១ ឆ្នាំ​រស់​ភូមិ​អូរ​ឈ្លើង ឃុំ កោះ​រកា ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម និង​ជា ម្ចាស់​រថយន្ត​ ។ ២. ឈ្មោះ អ៊ី ម៉ុក អាយុ ៤៨ ឆ្នាំ រស់នៅ​ភូមិ​ពាម​ស្ដី ឃុំ​ព្រែក​ជ្រៃ ស្រុក​កំពង់លាវ ខេត្តព្រៃវែង និង​ទី​៣. ឈ្មោះ គឹម ច​ន្ធី អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​គោក​គង​លិច ឃុំ​គោក​គង​លិច ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង មុខរបរ​នគរបាល ។​


​នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មួយចំនួន វិទ្យុទាក់ទង​ម៉ូតូ​រ៉ូ​ឡា​បី​គ្រឿង​លុយ​ដុល្លារ​ក្លែងក្លាយ (​លុយ​សែន​) ចំនួន ៧.០០០​ដុល្លារ លុយ​ខ្មែរ ៤០​ម៉ឺន​រៀល​។ លោហធាតុ​រូប​ព្រះ ពុទ្ធ​ចំនួន​បី​អង្គ​និង​សម្ភារៈប្រើប្រាស់​ជាច្រើន​ទៀត ។
​ជនសង្ស័យ រួម​និង​វត្ថុតាង​សម្ភារ​ប៉ូលិស​កំពុង​ចាត់ការ​តាម​នីតិវិធី​៕សរន