ចាប់ខ្លួន​មន្ត្រីនគរបាល​ម្នាក់​ក្រោយពី​បាញ់​គំរាម​និង​ប្រើ​អំពើហិង្សា​លើ​អ្នកជិតខាង​នៅ​ស្រុក​ពញាក្រែក

479
ចែករម្លែក

ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ពញាក្រែក​បាន​ចាប់ខ្លួន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​កាស​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ម្នាក់ ក្រោយ​ជនសង្ស័យ​ម្នាក់នេះ​បាន​មានទំនាស់​ពាក្យសម្តី ហើយ​ឈានដល់​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម និង​ប្រើ​អំពើហិង្សា​អ្នកជិតខាង​ជា​គូទំនាស់​ម្នាក់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

ករណី​ចាប់ខ្លួន​មន្ត្រីនគរបាល​ខាងលើ​បាន​ធ្វើឡើង​បន្ទាប់ពី​ជននេះ​បានធ្វើ​សកម្មភាព​បាញ់​ដោយ​អាវុធខ្លី​ចំនួន​មួយ​គ្រាប់​បង្កឱ្យមាន​ការ​ភ្ញាក់​នៅ​ភូមិ​ពន្លៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កាលពី​យប់​ថ្ងៃទី ២០​ខែកក្កដា​ឆ្នាំ​២០១៩​។​

លោក​វរសេនីយ៍​មៀ​ច​មិន​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ពញាក្រែក​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២១​កក្កដា​ថា​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​សំណាង​អាយុ​៤២​មានមុខរ​បរជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​ប្រ​លាន​យាន​ហោះ​អន្តរជាតិ​ភ្នំពេញ​។​

ចំណែក​បុរស​ជា​ជនរងគ្រោះ​ឈ្មោះ​ឡេង​ផូ​អាយុ​៥៥​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​លោក​មេបញ្ជាការ​បាន​ដកស្រង់​សម្តី​សាក្សី​ថា​ទាំងពីរ​នាក់​បាន​ផឹកស្រា​ស្រវឹង​ច្រើន​ម៉ោង​ដូចគ្នា​។​ប៉ុន្តែ​ដំបូង​ផឹក​នៅ​កន្លែង​ទីទៃ​ពីគ្នា​គឺ​ដល់ពេល​ល្ងាច​ដដែល​ជនរងគ្រោះ​បាន​ដើរ​តាមផ្លូវ​ត្រឡប់​ផ្ទះ​ក៏មាន​មិត្ត​ភក្តី​វង់​ផឹកស៊ី​ខាង​ជនសង្ស័យ​ម្នាក់​ហៅចូល​ផឹក​ម្តងទៀត​។​

ឡេង​ផូ​ផឹក​បណ្តើរ​និយាយ​ស្រែក​ខ្លាំងៗ​បណ្តើរ​ធ្វើឱ្យ​ខាង​ម្ចាស់ផ្ទះ​ឈ្មោះ​សំណាង​ឃាត់​កុំឱ្យ​និយាយ​ខ្លាំងៗ​ពេក​រំខាន​ដល់​ម្តាយ​ខ្លួន​កំពុងមាន​ជំងឺ​ហើយក៏​បង្ក​ជា​ពាក្យសម្តី​តានតឹង​ដាក់គ្នា​។​

ប្រភព​ដដែល​បាន​បន្ថែមថា​ភ្លាមនោះ​ឈ្មោះ​សំណាង​បាន​ទៅយក​កាំភ្លើងខ្លី​ក្នុង​រថយន្ត​របស់ខ្លួន​បាញ់​ឡើងលើ​ចំនួន​មួយ​គ្រាប់​។​ខាង​ឈ្មោះ​ឡេង​ផូ​បាន​ចេញពី​វង់​ផឹកស៊ី​ក្នុង​បំណង​ទៅផ្ទះ​របស់លោក​។

ប៉ុន្តែ​ដើរចេញ​បាន​បន្តិច​ត្រូវ​ឈ្មោះ សំ ណា​ង តាម​ធាក់​ចំនួន ពីរ ជើង​បណ្តាលឱ្យ​លោក ឡេង ផូ ដួល​កប់​ភក់​ហើយ​ឈ្មោះ​សំណាង​ត្រូវបាន​ចាប់ខ្លួន​ប​ញ្ជួ​ន​ទៅកាន់​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​តាម​នីតិវិធី​៕S/