ចាប់ខ្លួន​មេខ្លោង​ដែល​ទន្ទ្រាន​យក​ដី​រដ្ឋ​ទៅ​ពុះ​ឡូត៍​លក់​នៅ​បាត់ដំបង​

2023
ចែករម្លែក
ចាប់ខ្លួន​មេខ្លោង​ដែល​ទន្ទ្រាន​យក​ដី​រដ្ឋ​ទៅ​ពុះ​ឡូត៍​លក់​នៅ​បាត់ដំបង​

ដោយ​: មុនី​រ័ត្ន​/ភ្នំពេញ​: បុរស​ឈ្មោះ ឡុ ង វុទ្ធី ដែលជា​មេខ្លោង​ឈូសឆាយ​កា ប់ រាន ទ ន្ទ្រា​ន យក ដី រដ្ឋ ( តំប ន់ ការ ពា ររ ប ស់ប រិ ស្ថាន ) ទៅ​ពុះ​ឡូត៍​លក់​មាន​ទីតាំងនៅ ក្នុង ភូមិ ភ្នំ ដំបង ឃុំ​សន្តិភាព ស្រុក សំឡូត ខេត្ត បាត់ដំបង​នោះ ត្រូវបាន​ចាប់ខ្លួន​ហើយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា​។ ការចាប់ខ្លួន​នេះ ដោយ ក ម្លាំ ង​ប ញ្ជា​កា រ ឯក ភា ព​ខេ ត្ត បាត់ ដំ បង និង ក្រុម កា រ ងារ រប ស់ គណៈ កម្ម ការ ជា តិ​ដើ ម្បី ទប់ ស្កាត់ និ ង ប​ង្ក្រា បប ទ ល្មើស ធ ន​ធា ន ធម្ម ជា តិ ។​

​ក្រសួងបរិស្ថាន បាន ឲ្យ​ដឹងថា កន្លងមក មានការ ប្រកាស ផ្សព្វផ្សាយ ការ រៀប ចំ​ដី​ឡូ​តិ៍​តំបន់​អភិវឌ្ឍន៍ ឡុង វុទ្ធី ដែល មាន ទំហំ ផ្ទៃដី ៤៩ ៦០០ ម៉ែត្រការ៉េ មាន​ទីតាំងនៅ ក្នុង ភូមិ ភ្នំ ដំបង ឃុំ​សន្តិភាព ស្រុក សំឡូត​ជា តំបន់ ស្ថិត នៅក្នុង​តំបន់ការពារធម្មជាតិ (​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង សំឡូត​) ដែល បាន កំណត់ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣​។​
​យោង តាម ច្បាប់ ស្ដី ពី តំបន់ ការ ពារ ធម្មជាតិ ដី តំបន់ ការពារ ធម្មជាតិ គឺ ជា​ដី​សាធារណៈ​របស់​រដ្ឋ ដែល មិន អនុញ្ញាត ឱ្យ កាប់​រាន ទន្ទ្រាន​កាន់កាប់ លក់ដូរ បាន ឡើយ និង មិន អាច ស្ថិត នៅ ក្រោម ការ កាន់ កាប់ ដោយ លទ្ធកម្ម ពិសេស នៃ ភោគៈ​ឡើយ​។ ការ ចាត់ចែង​លក់ដូរ​ដី សា ធារ ណៈ របស់ រដ្ឋ នៃ តំបន់ ការពារ ធម្មជាតិ គឺ ជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់ ពាក់ព័ន្ធ ត្រូវ ផ្តន្ទា ទោស ជាប់ ពន្ធ នា គារ និង ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​សម្អាត​ប្រាក់ និង ហិរញ្ញ ប្ប​ទាន​ភេរវកម្ម​។​

ចាប់ខ្លួន​មេខ្លោង​ដែល​ទន្ទ្រាន​យក​ដី​រដ្ឋ​ទៅ​ពុះ​ឡូ​ត៍ល​ក់នៅ​បាត់ដំបង​

​ក្រសួង​បាន​បន្តថា ដើម្បី​ជៀសវាង​ហានិភ័យ​ជាយថាហេតុ​ដែល​បង្កឡើង​ដោយ​ជនខិលខូច មុន នឹង ធ្វើការ​សម្រេចចិត្ត​ទិញ​ដី ឡូត៍​ខាងលើនេះ សូម សាធារណជន មេត្តា យល់ ដឹង នូវ​ព័ត៌មាន សំខាន់ៗ មួយ ចំនួន ។​ក្នុងនោះ​១. ឈ្មោះ ម្ចាស់​អចលនទ្រព្យ​ក្នុង​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​តើ ជា របស់ អ្នក អភិវឌ្ឍ គម្រោង ពុះ ដី​ឡូ​តិ៍លក់ ឫ​ជា​របស់​អ្នកផ្សេង​).២. វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (​មាន​ជាប់​បន្ទុក ឫ​អត់​)
,៣. លិខិតអនុញ្ញាត​អភិវឌ្ឍ​ដី​ដែល​ចេញ​ដោយ​អាជ្ញាធរ ឬ​អង្គភាព​មាន​សមត្ថកិច្ច (​ដូច​មានចែង​ក្នុង ប្រ កាស​លេខ​០៨៧ ដ​.​ន​.​ស ប្រក​/​នី​ក​. ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ស្តី ពី ការ អភិវឌ្ឍ ដី របស់ ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​,៤. ឯកសារ​បង់ពន្ធ​អចលនវត្ថុ​,៥. បណ្ណ​បំបែក​ក្បាលដី​និង​៦. ខ្លឹមសារ​លម្អិត​នៃ​កិច្ចសន្យាលក់​-​ទិញ​៕សរន