ចាប់ខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” រឿង​ផ្សាយ​ព័​ត៌មានមិន​ពិត​

1043
ចែករម្លែក

​ដោយ : មុនី​រ័ត្ន​/ ​ភ្នំពេញ ៖ ប៉េអឹម​ខេត្តកំពង់ធំ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ធ្វើការ​ផ្សព្វផ្សាយ​ព័​ត៍​មាន​មិន​ពិតធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ប៉េអឹម ពាក់ព័ន្ធ​ករណី​គ្រឿង​។​ ការចាប់ខ្លួន​នេះ បន្ទាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” បាន​ផ្សាយ​ព័​ត័​មាន​​ពាក់ព័ន្ធ​ករណី​បង្ក្រាប​គ្រឿងញៀន ដែលជា​ព័ន្ធ​មាន​មិន​ពិត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​បុរស​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” មានឈ្មោះ​ពិត គឺ សន សំនៀង ជា​អតីត​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានអោយដឹងថា ​ការ live វីដេអូ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ យមរាជ លោកីយ៍ ដែលជា​ព័ត៌មាន​មិន​ពិត​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កងរាជអាវុធហត្ថ​ ៕B

#