ចាប់ខ្លួន​ម​គ្គុ​ទេស​ទេសចរណ៍​ម្នាក់​និង​បក្ខពួក​ពីបទ​ព្រួត​គ្នា​ប្រើ​ហឹ​ង្សា

521

(​មណ្ឌលគិរី​)​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជាម​គ្គុ​ទេស​ទេសចរណ៍​មិនសូវ​ល្បីឈ្មោះ​ម្នាក់​រួម​នឹង​បក្ខពួក​ពីរ​នាក់​ទៀត​បញ្ជូនទៅ​តុលាការ​គ្រា​ដែល​ពួកគេ​បាន​ព្រួត​គ្នា​វាយ​ទៅលើ​បុរស​ម្នាក់​បណ្តាលឱ្យ​រងរបួស​។​ហេតុ​ការ​ណ៏​វាយ​ទាំង​កម្រោល​នោះបាន​កើតឡើង​នៅ ក្នុងភូមិ​ចំ​ប៉ក់​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​វេលា​ម៉ោង​១៨​នឹង​៣០​នាទី ថ្ងៃទី​២២ តុលា ២០១៧​។​

​លោក​កាន់​ពេញ​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​បានឱ្យដឹងថា​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ ដែលមាន​១.​ឈ្មោះ​សុខ វិសាល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ម​គ្គុ​ទេស​ទេសចរណ៍ រស់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម​។​ឈ្មោះ​បឿន ចាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ​និង​ឈ្មោះ ថន សូរិយា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ​។​

​លោក​អធិការនគរបាល​បាន​បន្តថា​ចំណែក​ជនរងគ្រោះ​មានឈ្មោះរ​ស់សុ​អាន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​បណ្តាល​ឲ្យ​រងរបួស​ស្រាល​។​ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ​នឹងត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ព្រោះ​ជន​ទាំងបី​នាក់​នេះ​គឺ​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ដដែលៗ​។

ទោះ​សមត្ថកិច្ច​ធ្លាប់បាន​ធ្វើការ​ណែនាំ​នឹង​អប់រំ​យ៉ាងណាក៏ដោយ​ក៏​ពួកគេ​នៅតែ​ប្រព្រឹត្ត​សកម្មភាព​អនាធិបតេយ្យ​នៅ​ទីសាធារណៈ​ជា​ញឹកញាប់​។​ជាពិសេស​ពួកគេ​តែង​ផឹកស៊ី​នៅតាម​សួនច្បារ បង្ករ​ការភ័យខ្លាច​ដ​ល់​ប្រជាពលរដ្ឋ នឹង​ភ្ញៀវទេសចរ​ណ៏​។​

​ទាក់ទិន​ករណី​ខាងលើ​លោក​អធិការ​បាន​បញ្ជាក់ថា ជនបង្ករ​ធ្លាប់មាន​គំនុំ​ចាស់​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ ខណៈ​នៅពេល​កើតហេតុ​ពួកគេ​ឃើញ​ជនរងគ្រោះ​នៅ​ម្នាក់ឯង ក៏​នាំគ្នា​វា​យស​ន្ឋា​ប់​លើ​ជនរងគ្រោះ​តែម្តង​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​ចាប់ខ្លួន​ម​គ្គុ​ទេស​ទេសចរណ៍​ម្នាក់​និង​បក្ខពួក​ពីបទ​ព្រួត​គ្នា​ប្រើ​ហឹ​ង្សា