ចាប់ខ្លួន​សិស្សសាលា​ជាស៊ីម​សាមគ្គី​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​ម្នាក់​

819

(ភ្នំពេញ​)៖ កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្ដិ៍​ទឹកល្អក់​ទី​២ បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ជាក់ស្ដែង ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​ម្នាក់​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ៣​និង​១០​នាទី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​

​ជនសង្ស័យ​១-​ឈ្មោះ រ៉​ន ភក្ត្រា ហៅ ត្រា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​១១ I1 វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​សឡា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើក​ម៉ូតូ​។ ២-​ឈ្មោះ អ៊ុច វ៉ា​ណូ​ត ហៅ ណូ​ត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១E1 វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្នាក់​នៅផ្ទះ​លេខ​ពុំ​ចាំ ផ្លូវលំ ភូមិ​អូរ បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកធ្វើ​សកម្មភាព​ឆក់​។​

​ជនរងគ្រោះ​ឈ្មោះ យ៉ុ​ន លី​តា ភេទ​ស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល បន្ទប់ លេខ​៧ ផ្លូវ​លេខ​១៣៨ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ ។​ ​វត្ថុតាង​ដែល​បាន​ចាប់យក កាបូបស្ពាយ​ពណ៌​ខ្មៅ​ដាច់​ខ្សែ​០១ ដែល​នៅក្នុង​កាបូប មាន​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក I phone 7plus ពណ៌​ទឹកមាស​, ប្រាក់​ដុល្លារ​ចំនួន ១០$ និង​ប្រាក់រៀល​ចំនួន ២៦.០០០៛ (​បានប្រគល់​ឲ្យ​យ​ជនរងគ្រោះ​វិញ​)​។ ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី 2017 ពាក់​ស្លាក​លេខ​ភ្នំពេញ 1GE-0001 មាន​លេខ តួ និង​លេខ​ម៉ាស៊ីន 9697701 ជា​ម៉ូតូ​ដែល​ជន​ស​ង្ស័ យ​ជិះ​ធ្វើ​សកម្មភាព​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៨ ពី​លិចទៅ​កើត​ដោយមាន គ្នា​បីនាក់ ( ស្រី​០២​នាក់ ប្រុស​០១​នាក់ ) ដោយ​ជន​រង គ្រោះ​មាន​ស្ពាយ​កាបូប​មួយ​ពណ៌​ខ្មៅ ពេលនោះ​ស្រាប់ តែ​ជនសង្ស័យ​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ហើយ បាន​ឆាប​ខាងឆ្វេង​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ជន​រង គ្រោះ​បានសម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់​ដេញតាម​ពីក្រោយ ព្រម​ទាំ​ស្រែក​ចោរៗ ពេលនោះ​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​មានការ​ភ្ញាក់ផ្អើល​បានចេញ​មកជួយ​ស្ទាក់ ជនសង្ស័យ​បាន​បើក​ម៉ូតូ​ទៅបុក​នឹង​ធុង​ទឹកអំពៅ​ដែល លក់​តាមផ្លូវ បណ្តាល​ឲ្យ​យ​ដួល​ម៉ូតូ ក៌​ត្រូវ​កំលាំង​ល្បាត របស់​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ទឹកល្អក់​ទី​២ បាន​អន្តរា​គម​ន៌​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ខ្លួន​ជា បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល គោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

​ចាប់ខ្លួន​សិស្សសាលា​ជាស៊ីម​សាមគ្គី​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​ម្នាក់ (​រូប​៖ វេ​ប​សាយ​)​