ចាប់ខ្លួន​ហើយដក​ប័ណ្ណបើកបរ ដោយសា​របើក​​បញ្ច្រាស​ទិស​នៅ​សិង្ហ​បុរី​

1482
ចែករម្លែក

​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ថត​ជាប់​ក្នុង​វីដេអូ ដែល​បើក​រថយន្ត​ពណ៌​ខ្មៅ​ម៉ាក​Mercedes-Benz បញ្ច្រាស​ទិស​ចរាចរណ៍​នៅ​ផ្លូវ​Upper Cross នៅ​ក្រុង​សិង្ហ​បុរី ត្រូវបាន​ចាប់ខ្លួន​។ ប័ណ្ណបើកបរ​របស់​នា​ង ត្រូវបាន​ដក​ទុក​ផង​ដែរ​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​ខែកញ្ញា​នេះ​ថា​ស្ត្រី​អាយុ ៣២ ឆ្នាំ​នេះ​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​បើកបរ​ប្រកបដោយ​គ្រោះថ្នាក់​។ នាង​ធ្លាប់​ត្រូវបាន​ប៉ូលិស​ឃាត់​សួរនាំ​​ដែល​ទាក់ទង​ការបើកបរ​ដ៏​គ្រោះថ្នាក់​បែប​នេះ​ផង​ដែរ​។​

​ប៉ូលិស​ត្រូវ​បាន​ជូនដំណឹង​កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​អំពី​ករណី​បើកបរ​ដ៏​គ្រោះថ្នាក់​នេះ​នៅលើ​ផ្លូវ Upper Cross តែ​មិន​មាន​របាយការណ៍​អំពី​ការរង​របួស​ទេ​។​

​នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក គេ​ឃើញ រថយន្ត Mercedes Benz ពណ៌​ខ្មៅ​មួយ​គ្រឿង​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​ផ្ទុយ​ពី​ទិស​ដែល​ច្បាប់​កំណត់​ហើយ​ឃ្លីប​វីដេអូ​​ដាច់ដោយឡែក​មួយ​បង្ហាញ​រថយន្ត​នេះ​បាន​បើក​លើ​ចិញ្ចើម​ផ្លូវ​ដើរ​។​អ្នកបើក​រថយន្ត​នេះ​ចុះចេញ​ពី​រថយន្ត​ហើយ​និយាយ​ខ្លាំងៗ​ទៅ​អ្នក​ឈរ​មើល នៅ​មុន​ពេល​ត្រឡប់​ទៅ​រថយន្ត​​របស់​នាង​វិញ​។​

​ការ​បង្ហោះ​រូបភាព​នេះ ត្រូវ​បាន​ចែករំលែក​ជាង​៥.២០០​ដង​។​

​ឃ្លីប​វីដេអូ​នៃ​ហេតុការណ៍ដ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​ឈ្មោះ Roads.sg Facebook group ត្រូវបាន​គេ​មើល​ច្រើនជាង ១២៤.០០០ ដង​ចាប់តាំងពី​វា​ត្រូវ​បាន​គេ​បង្ហោះ​​កាលពី​ថ្ងៃអាទិត្យ​៕​ដោយ​៖​សុខា​/sn