ចាប់ខ្លួន​អ្នកជួញដូរ​គ្រឿងញៀន​ម្នាក់ ជាមួយ​គ្រឿងញៀន​១១​កញ្ចប់​តូច​

1102
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នគរបាល​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​អ្នកជួញដូរ​គ្រឿងញៀន​បាន​ម្នាក់ និង​ដកហូត​បាន​ម៉ា​ទឹកកក ១​កញ្ចប់​តូច កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្លូវ​ខាងកើត​ជាប់​សណ្ឋាគារ លី​ហេង​ឆាយ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វីរៈ​សេនី​យ៏​ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សុភ័ក្ក ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បន្ទាប់មក​កម្លាំង​បាន​ចុះទៅ​ត្រួតពិនិត្យ​បន្ទប់ដេក នៅ​ចំណុច​ភូមិ​ព្រៃ​ព្រិច សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់​ជនសង្ស័យ ហើយ​បាន​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ១១ កញ្ចប់​តូច ថែមទៀត​និង​ដប​កែច្នៃ​សម្រាប់​ជក់​២ ដែកកេះ​៦ ថង់​ស​ថ្លា​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​។​

​ជនសង្ស័យ​ខាងលើនេះ ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​ធ្លាប់​តាមដាន​ជា​យូរ​មកហើយ​។

​ក្រោយ​យ​ពី​បញ្ជូនមក​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​សួរនាំ និង​បញ្ជូន​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់វិធានការ​តាមផ្លូវ​៕ ល​