ចាប់ខ្លួន​ឪពុក​ដែល​រំលោភ​កូនដើម​អាយុ​៥​ឆ្នាំ​បានសម្រេច​

227
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ស្រុក​វ៉ារិន​បាន​ចាប់ខ្លួន​បុរស​ដែល​រំលោភ​សេពសន្ថវៈ​កូនដើម​អាយុ​ទើប​៥​ឆ្នាំ​បានសម្រេច​ពីរលើក ក្រោយ​ទទួល​បណ្តឹង​របស់​ជីដូន​ក្មេងរងគ្រោះ​។​

​លោក​វរសេនីយ៍ឯក​ហុង​ប៉ូ​ហេង​អធិការនគរបាល​ស្រុក​វ៉ារិន​បានឱ្យ​ឱ្យដឹងថា​បន្ទាប់ពី​ទទួល​បណ្តឹង​របស់​ជីដូន​ក្មេងរងគ្រោះ​គឺ​លោកយាយ​ឃួន រ៉​ន​អាយុ​៧០​ឆ្នាំ​កម្លាំង​នគរបាល​ស្រុក​វ៉ារិន​កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០១៩​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ​ព្រឿង​សំ​មាន​ទីលំនៅ​ជាមួយគ្នា​ក្នុងភូមិ​ល្វា​ក្រាំង​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​។​

​ក្មេងរងគ្រោះ​ឈ្មោះ ស​.​ច​.​រ ភេទ​ស្រី​អាយុ ៥​ឆ្នាំ​។ សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា កាលពី​អំឡុង​ខែ​ភ្ជុំបិណ្ឌ ក្នុង​ឆ្នាំ​២០១៩​ជនសង្ស័យ​ខាងលើ​ត្រូវជា​ឪពុកចុង​របស់​ក្មេងរងគ្រោះ​បានធ្វើ​សកម្មភាព​លួងលោម​នាង​យកទៅ​រំលោភ​សេពសន្ថវៈ​បានសម្រេច​ចំនួន​២​លើក​នៅ​ចំណុច​ត្រពាំង​ចា​រ្យ​ស្ថិតនៅ​ខាងត្បូង​ភូមិ​កើតហេតុ​។​

ក្រោយពេល​ចាប់ខ្លួន​និង​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេងរងគ្រោះ​ចំនួន​២​លើក​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​វ៉ារិន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​