ចាប់ខ្លួន​២​នាក់ ជាមួយ​ថ្នាំ​៧,៤​លាន​គ្រាប់​និង​ថ្នាំ​ក្រាម​២០០​គីឡូក្រាម​

909
ចែករម្លែក

ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​និង​ក្រាម​យ៉ាងច្រើន​ត្រូវបាន​រឹបអូស​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ឈៀង​រ៉ៃ និង​ត្រូវបាន​នាំមក​តាំង​បង្ហាញ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​កក្កដា​។​

​សមាជិក​២​នាក់​នៃ​ក្រុម​ថ្នាំញៀន​នេះ​ក៏​ត្រូវបាន​ចាប់ខ្លួន​និង​ថ្នាំញៀន​៧,៤​លាន​គ្រាប់​រួមទាំង​មេ​តំ​ហ្វេ​តា​មីន​ក្រាម​២០០​គីឡូក្រាម ដែលមាន​តំលៃ​ជាង​១,៧​ពាន់​លាន​​បាត​ត្រូវបាន​រឹបអូស​បាន​តាម​តំបន់​ព្រំដែន​កាលពី​ថ្ងៃ​សុក្រ​។​

​កងកម្លាំង​ចំរុះ​របស់​ប៉ូលិស​និង​ទាហាន បាន​ប្រទះឃើញ​បុរស​២០​ទៅ​៣០​នាក់ យួរ​បាវ​នៅតាម​ផ្លូវ​ក្នុងស្រុក​វែង ឃែ​ន នៅ​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​សុក្រ​។​ពេល​ឃើញ​​មន្ត្រី​សមត្ថកិច្ច ពួកគេ​បាន​បោះបង់ចោល​បាវ​និង​រត់​ចូល​ក្នុងព្រៃ​។​

​ទោះជា​យ៉ាងណា ពួកគេ​២​នាក់​ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​បាវ​ថ្នាំញៀន​សរុប​៧,៤​លាន​គ្រាប់​និង​ម៉ា​ទឹកកក​២០០​គីឡូក្រាម​។​

​ប៉ូលិស​បានអោយដឹងថា ថ្នាំញៀន​ទាំងនេះ ប្រសិនបើ​នាំចូល​ក្រុង​បាងកក​បាន វា​មាន​តំលៃ​១,៧៤​ពាន​លាន​បាត​៕ដោយ៖វាសនា