ចាប់ខ្លួន អតីតអនុប្រធានក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ របស់គណបក្សសង្គ្រោះជាតិ

240
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អធិការរដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី៦ វិច្ឆិកា ២០១៩ លោកអធិការ យឹម សារ៉ាន់ បានដឹកនាំកំលាំងចុះអនុវត្តតាមដីកាបង្គាប់ឲចូលខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញ ឈ្មោះ ហេង ច័ន្ទសុទ្ធី ភេទប្រុស អាយុ៥៧ អតីតអនុប្រធានក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ របស់គណបក្សសង្គ្រោះជាតិ ដែលបានរួមគំនិតក្បត់ជាតិ និងញុះញង់បង្ករ ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្រ្តនៅប្រទេសកម្ពុជា និងទីកន្លែងទីតាំងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ ជាបទល្មេីសព្រហ្មទ័ណ្ឌ និងផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទ័ណ្ឌ៕B/