ចាប់ចោរ​ប្លន់​ម្នាក់ដែល​កាប់​ជនរងគ្រោះ​ជា​ច្រើ​ឃាត់​ចោរប្លន់​ម្នាក់​ដែល​កាប់​ជនរងគ្រោះ​ជាច្រើន​កាំបិត​ប្លន់​យក​ម៉ូតូ

508
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ករណី​ចោរប្លន់​កាប់​ក្បាល​ជនរងគ្រោះ​ជាច្រើន​កាំបិត ដើម្បី​ប្លន់​ម៉ូតូ​នៅមុខ​ផ្ទះ​លេខ​៥ ផ្លូវ​លេខ​៧ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បាន​ហើយ ។

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ប៊ិន វីរៈ ភេទ ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៣ ផ្លូវ​បេតុង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ មាន​ផ្ទុក​សារធាតុ​ញៀន ។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ផាង ថៃ​សុ​ប៊ិន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ថៃទី​លំនៅ​ចំណុចកើតហេតុ​មុខរបរ​ចុងភៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​របួស​ក្បាល​ពីក្រោយ​ចំនួន​១​កន្លែង​,​លើ​ចិញ្ចើម​ឆ្វេង​១​កន្លែង និង ដៃ​ខាងឆ្វេង​១​កន្លែង កំពុង​សម្រាក​ព្យា​ល​បាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​ទាបភ្លឺ ជនរងគ្រោះ​ឈ្មោះ ផាង ថៃ​សុ​ប៊ិន បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​បី ពណ៍​ឈាមជ្រូក ពាក់​ផ្លាកលេខ ភ្នំពេញ 1CO-1055 តែម្នាក់ឯង​ត្រឡប់​មកពី​មើល​ផ្ទះមួយ​កន្លែង​ទៀត នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មក​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​លេខ​៥ ផ្លូវ​លេខ​៧ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ចំណុចកើតហេតុ​) ឈរ​ជក់បារី​ដើម្បី​រងចាំ​អ្នកផ្ទះ​បើកទ្វារ​ឱ្យ ។

​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ប៊ិន​វីរៈ​បាន​ដើរ​ម្នាក់ឯង​មក​ធ្វើជា​សុំ​បារី​ជនរងគ្រោះ​ជក់​ហើយ​ក៏បាន​យក​កាំបិត​បុ័ងតោ​ដង​ឈើ​១​ដើម​ដែល​លាក់​ជាប់​ខ្លួន​មក​ធ្វើ​សកម្មក​ភាព​កាប់​ជនរងគ្រោះ​ជាច្រើន​កាំបិត​តែម្តង​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ ៕S/​ន​កាំបិត​​​ប្លន់​យកម៉ូតូ​

​ឃាត់​ចោរប្លន់​ម្នាក់​ដែល​កាប់​ជនរងគ្រោះ​ជាច្រើន​កាំបិត​ប្លន់​យក​ម៉ូតូ