ចាប់បានហើយឃាតកដែលសម្លាប់ស្រីស្នេហ៍ក្នុងផ្ទះសំណាក់នៅអ្នកលឿងប្លន់យកទ្រព្យសម្បត្តិ

852
ចែករម្លែក

ដោយ:ចាន់ ថន/ព្រៃវែង ៖ ជនដៃដល់ដែលបានរឹតក សម្លាប់សង្សាខ្លួនឯង ក្នុងផ្ទះសំណាក់រួចយកគ្រឿងអលង្ការ គេចខ្លួនបាត់នោះ ត្រូវបានកំលាំង កងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយអាវុធខេត្តកណ្ដាល និងខេត្តព្រៃវែង នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ។

ជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយដងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាល។ រួមជាមួយការចាប់ខ្លួន សមត្ថកិច្ចក៏ដកម៉ូតូហូតបានម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ជារបស់ជនសង្ស័យមួយគ្រឿង។

សូមរម្លឹកថា ករណីឃាតកម្មនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១៦:១៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់លេខ២០៧ ផ្ទះសំណាក់ (មានរំចង់)ស្ថិតនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

នារីរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ ភេទស្រីអាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល មានកូនចំនួន២នាក់ និងប្ដីចំនួន២នាក់ដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងបានលួចទាក់ទងមានសង្សាក្រោយ គឺជាជនសង្ស័យ។

ប្រភពបានទម្លាយថា ប្ដីនាងដំបូងមានកូនជាមួយគ្នាម្នាក់ ហើយបានលែងលះគ្នា។
ក្រោយមកទៀត នាងបានយកប្ដី ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងបង្កើតកូនបានម្នាក់ទៀត ដោយរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃ។ ប៉ុន្តែក្នុងពេលនាង រួមរស់ជាមួយប្ដីទី២នេះ នាងបានលួចទាក់ទង ជាមួយប្រុសសាហាយម្នាក់ទៀត ដែលជាឃាតក សម្លាប់នាងតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកេីតហេតុ ជនសង្ស័យបានលួងលោមជនរងគ្រោះមកផ្ទះសំណាក់ដើម្បីរួមដំណេក។ ពេលនោះនារីរងគ្រោះបានជិៈម៉ូតូមកជួលផ្ទះសំណាក់ដេកមុន នៅចំណុចខាងលេីដើម្បីចាំខាងប្រុងមករួមមេត្រី។ ក្រោយមកដៃគូរខាងប្រុស បានជិៈម៉ូតូចូលមកតាមក្រោយ។ រួចក៏បើកទ្វារបន្ទប់ចូលទៅ មិនដឹងពួកគេធ្វើអ្វីខ្លះក្នុងបន្ទប់? ខណៈសន្តិសុខផ្ទះសំណាក់ នឹកស្មានថា ផ្អែមល្ហែមហើយមើលទៅ?។
មួយសន្ទុះក្រោយមកខាងប្រុស បានចេញពីបន្ទប់មុន រួចជិៈម៉ូតូខ្លួនទៅបាត់។ ជាមួយមាសជិត២តម្លឹង ដោយបន្សល់ទុកម៉ូតូនារីរងគ្រោះនៅកន្លែង រីឯសាកសពគឺលើពូកក្នុងបន្ទប់ផ្ទះសំណាក់។

ចាំបាត់ៗមិនឃើញខាងស្រីចេញមកសោះ ម្ចាស់ផ្ទះ សំណាក់និងសន្តិសុខ ក៍ទៅមេីលឃេីញខាងស្រីដេកស្លាប់ នៅលើគ្រែ រួចរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យឃើញថា ជាករណីឃាតកម្ម ជនសង្ស័យរឹតក សម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ រួចជិៈម៉ូតូរត់គេចតែម្ដង។

លុះមានការស្រាវជ្រាវ ទើបកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តព្រៃវែង និងខេត្តកណ្ដាលចាប់ខ្លួនបាននៅចំណុចនិងម៉ោងខាងលើ។ បច្ចុប្បន្នជនដៃដល់ត្រូវបានសមត្ថកិច្ចរៀបចំបែបបទ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕B/

#