ចាប់បាន​ជនសង្ស័យម្នាក់ដែល​លួច​កាត់​សោ​និង​បំពុល​ឆ្កែ​យក​ម៉ូតូ​តាមផ្ទះនៅ​ខេត្តស្វាយរៀង​

322
ចែករម្លែក
ចាប់បាន​ជនសង្ស័យម្នាក់ដែល​លួច​កាត់​សោ​និង​បំពុល​ឆ្កែ​យក​ម៉ូតូ​តាម​

ដោយៈ​វ៉ៃ​កូ​-​ស្វាយរៀងៈ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​កំពុង​ដើរល្បាត​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​កាត់​សោ​បម្រុង​ចូល​លួច​ម៉ូតូ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ករណី​ចោ​កាត់​សោ​ចូល​លួច​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២:១០​នាទី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩ នៅ​ភូមិ កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​នៅវេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​កាត់​សោ បំពុល​ឆ្កែ​ចូល​យក​ម៉ូតូ​បន្ទប់​ក្រោមផ្ទះ​របស់​ឈ្មោះ​សៅ សា​រិ​ទ្ទ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​
​ខណៈដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ត្រូវបាន​ម្ចាស់ផ្ទះ​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​តាម​ទាន់​កំពុង​ធ្វើ​សកម្មភាព​កាត់​សោបាន​ចាប់​និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

​ជនសង្ស័យ​ឈ្មោះ​ជុន សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាំកក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ម្នាក់ទៀត​ឈ្មោះ នី ភេទ​ប្រុស អាយុ​ប្រហែល​៣៣​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ បាន​ជិះ​ម៉ូតូ​បើក​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕/Ha