ចាប់បាន​ជនសង្ស័យ​២​នាក់ បន្ទាប់ពី​ឆក់​ការ​បូ​ប​នារី​បរទេស​បានសម្រេច តែ​បើក​ម៉ូតូ​រត់​មិន​រួច​

597
ចែករម្លែក
  • 27
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ជនបរទេស​មួយក្រុម​បានសម្រេច តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាលរ​ដ្ឋ​បាល​បឹង​កេងកង​ទី​១ ដេញតាម​ចាប់បាន​ទាំង​២​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១២​និង​១០​នាទី យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវ​៣០២ កែង និង​ផ្លូវ​៥១ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​ជនសង្ស័យ​ទីមួយ​មានឈ្មោះ នៅ រ័ត្ន​នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលា​វិទ្យាល័យ​ទួល​ទំពូង រស់នៅ​ផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​៣១ BT សង្កាត់ បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ជា​អ្នកបើក​ម៉ូតូ​។ ជនសង្ស័យ​ទី​២ មានឈ្មោះ ឈន សាយ​សូ​គី អាណាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលា ABI រស់នៅ​ផ្ទះ​លេខ​៩១E ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជា​អ្នក​ឆក់​។ មធ្យោបាយ​ម៉ូតូ ម៉ាក​ហុងដា​សង់​ប៊ិច ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BW 4841 ជិះ​ឌុប​គ្នា​២​នាក់​។​

​ជនរងគ្រោះ​ជា​ជនបរទេស​មួយក្រុម មាន​ស្រី​៣​នាក់ មាន​ប្រុស​៣​នាក់ ធ្វើដំណើរ​ដោយ​ថ្មើរជើង តាម​បណ្ដោយ​ផ្លូវ​៣០២​។ ក្នុងការ​បូ​ប​មាន លុយ​២៤​ដុល្លារ និង​លុយ​ខ្មែរ ២០០០​រៀល​តែ​ប៉ុ​ណ្ណុះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុ​តាំង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ បញ្ជូន​បន្តទៅ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌចំការមន តាម​នីតិវិធី​ច្បាប់​។ ចំណែក​ការ​បូ​ប សមត្ថកិច្ច​បានប្រគល់​ឲ្យ នារី​រងគ្រោះ​យកទៅ​វិញ​៕ ល​