ចាប់បាន​យី​ឌុប​មួយគ្រឿង​ផ្ទុក​ឈើ​ប្រភេទ​លេខ​២​ជាង​១២​ម៉ែត្រគូប​

1068
ចែករម្លែក

ដោយ : បាយ័ន / សៀមរាប ៖ នៅវេលា​ម៉ោង​០៥​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប សហការ​ជាមួយ​អធិការដ្ឋាននគរបាល​ស្រុក​ប្រាសាទបាគង បាន​ឃាត់​ថ​យន្ត​ដឹកឈើ​ម៉ាក​យី​ឌុប​មួយគ្រឿង​ដែល​ផ្ទុក​ឈើ​ប្រភេទ​លេខ​២​ជាង​១២​ម៉ែត្រគូប ដែល​គ្មាន​លិខិត​អនុ​ញ្ញា​តិ ស្ថិតនៅ​ក្នុងភូមិ​រការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក សឿន សេន ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​និយាយថា រថយន្ត​ដឹកឈើ​ខាងលើ គឺ​ដឹកឈើ​ពី​ពី​តំបន់​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ យកមក​ដាក់​នៅ​ដេប៉ូ​ឈើ​ក្នុង​ខេត្តសៀមរាប​។​ឥឡូវនេះ​រថយន្ត​ដឹកឈើ ត្រូវបាន​បញ្ជូនមក​ស្ន​ង​ការ​នគរបាល​ខេត្តសៀមរាប​ដើម្បី​ធ្វើការ​វាស់វែង​។​

លោក សឿន សេន បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា​នេះដែរ នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាប​កំពុង​វាស់វែង​ជាក់ស្តែង​ថា រថយន្ត​យី​ឌុប​ខាងលើ​បាន​ផ្ទុក​ឈើ​ប្រភេទ​លេខ​២​ចំនួន​១២.៥០​ម៉ែត្រគូប គឺមាន​ឈើ​ប្រភេទ ឈើ​ផ្តៀក និង​ឈើ​យាង​។​

លោក​ប្រធានការិយាល័យ​នគរបាល​សេដ្ឋកិច្ច បាន​បន្តថា បើតាម​ចម្លើយ​របស់​ឈ្មោះ ម៉ៅ រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកបើករថយន្ត​ដឹកឈើ បាន​និយាយថា ឈើ​ទាំងនេះ​ត្រូវបាន​ដឹក​ចេញពី​ស្រុក​ស្វាយ​លើ​យកមក​ដាក់​នៅ​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​រូបគេ​មិនដឹងថា​ម្ចាស់​ឈើ​មានឈ្មោះ​អី និង​ទីតាំង​ដែល​ត្រូវដាក់​ឈើ​នៅទីណា​ទេ ព្រោះ​ពេលដែល​សមត្ថកិច្ច​បង្ក្រាប ម្ចាស់​ឈើ​បាន​បើករថយន្ត​រត់គេចខ្លួន​បាត់​៕B​

​ប៉ូលីស​សេដ្ឋកិច្ច​ខេត្តសៀមរាប ចាប់បាន​រថយន្ត​ដឹកឈើ​ម៉ាក​យី​ឌុប​មួយគ្រឿង​ ​ដែល​ផ្ទុក​ឈើ​ប្រភេទ​លេខ​២​ជាង​១២​ម៉ែត្រគូប (រូប : បាយ័ន)