ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់​២៤០​គ្រឿង និង​ពិន័យ​ជាង​៥00​លាន​រៀល នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩

350
ចែករម្លែក
  • 7
    Shares

ដោយ​:​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈ​កម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន២៤០​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន៦៥៩,៣៥០,០០០រៀល​។

ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន២៥គ្រឿង គឺ​ពី២១៥ គ្រឿង ក្នុង​ខែមករា ឆ្នាំ​២០១៩ មក២៤០គ្រឿង ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី៥​តោន រហូតដល់៥៧​តោន​។​

មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មួយរូប​បាន​ប្រាប់ឲ្យដឹង​នៅថ្ងៃនេះ​ថា​ មូល​ហេតុ​ដែល​យើង​ចាប់បាន​នូវ​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​បាន​ច្រើន មិនមាន​ការ​ថមថយ​សោះ​នៅ​ខែមីនា​នេះ ​គឺ​ដោយសារ​មន្ត្រី​លេខាធិការដ្ឋាន​របស់​គណ​ក​ម្មា​ធិ​ការសម្របសម្រួល​ដឹកជញ្ជូន​លើស​ទម្ងន់​នៃ​ក្រសួង​សា​ធារ​ការ​ និង​ដឹកជញ្ជូន​បាន​រឹតបន្តឹង​បង្កើតជា​ក្រុម​ជញ្ជីង​ចល័ត​ជាច្រើន​ក្រុម​ដាក់​ស្ទាក់​តាមផ្លូវ​សំខាន់ៗ ​ដែល​ជនល្មើស​លួច​ដឹក​លើស​ទម្ងន់​ គេចវេះ​វៀង​មិន​ព្រម​ដឹកជញ្ជូន​ចូលទៅក្នុង​ស្ថានីយ​ថ្លឹង​ជញ្ជីង​អចល័ត​។ ​ដូច្នេះ​ជាហេតុ​ធ្វើឲ្យ​ផ្លូវថ្នល់​ខូច​ដោយសារ​ការដឹក​លើស​ទម្ងន់​ដដែល​ជា​ដដែល​។

លោក​ ស្រេង ស្រស់​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​បានឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា ​តាម​ការសង្កេត​លើ​ការដឹកជញ្ជូន​លើស​ទម្ងន់​ក្នុង​ខែមីនា​នេះ​ គឺមាន​ការថយចុះ​នៅតាម​ស្ថានីយ​អចល័ត​។​ តែ​យើង​ក៏​មិន​ប​ដិ​សេ​ធ​ថា​មានការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​គេចវេះពី​ជញ្ជីង​នៅតាម​ស្ថានីយ​ឬ​យ៉ាងណា​នោះទេ​។​ ខេត្ត​មាន​ស្ថានីយអចល័ត​មួយកន្លែង​ ​តែ​ក្រុម​ចល័ត​ជញ្ជីង​គ្មានទេ​នៅ​ខេត្ត​នេះ​៕B/​Ha

#