ចាប់បាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​មួយគ្រឿង​ទាំងយប់​

1037
ចែករម្លែក

ដោយៈ​សុខុម / ស្ទឹងត្រែងៈ រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​ប​ង្ក្រា ប​កាលពី​យប់​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៨​។​

ប៉ូលិស​បាន​និយាយថា​រថយន្ត​សាំង​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H0180​បានដាក់​ឈើ​ប្រភេទ​គ្រឿងផ្ទះ​បើកបរ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៨A​បម្រុង​ឆ្លងកាត់​ចំណុច​អូរ​ពងមាន់​ក្រុង​ស្ទឹងត្រែង​ឆ្ពោះទៅកាន់​ខេត្តក្រចេះ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧A​។ ពេល​មាន​សេចក្តីរាយការណ៍​ថា រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង បម្រុង​ដឹកឈើ​ទៅកាន់​ខេត្តក្រចេះ​។ ភ្លាមៗ​នោះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ស្ទាក់​ឃាត់​រថយន្ត​បាន​មួយគ្រឿង​។​ដោយសារតែ​កម្លាំង​តិច​រថយន្ត​ដឹកឈើ​មួយគ្រឿង​បាន​បើក​គេច​ទៅកាន់​ខេត្តក្រចេះ​យ៉ាង​លឿន​ទាំងយប់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​ដឹកឈើ​មួយគ្រឿង​ខាងលើ ក្រោយ​ឃាត់​ភ្លាម​សមត្ថកិច្ច​នាំយកមក កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​បន្តទៀត​៕