ចាប់បាន​សិស្ស​ម្នាក់ ដែល​យក​ផាវ​គ្រាប់បែក គប់​ទៅលើ​ក្មេងប្រុស​ម្នាក់ រងរបួស​

880
ចែករម្លែក

ដោយៈ​គ្រញូង​/
​បាត់ដំបងៈ​ក្នុងចំណោម​សិស្ស​២​នាក់ ដែល​ជិះ​ម៉ូតូ ចូលទៅ​គប់​គ្រាប់បែក​ផាវ ទៅលើ​សិស្ស​ម្នាក់ បណ្តាល​ឳ្យ​រងរបួស ត្រូវបាន​កម្លាំង​នគរបាល ក្រុង​បាត់ដំបង សហការ​ជាមួយ កម្លាំង​ជំនាញ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ម្នាក់​ហើយ កាលពី​ថ្ងៃទី​២០ ខែមីនា នៅសល់​ម្នាក់ទៀត កំពុង​រត់គេចខ្លួន​។​

​លោក​ប៉ាង ហៀ​ង អធិការនគរបាល ក្រុង​បាត់ដំបង បាន​ឳ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ លឿ​ត ពន្លក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង បាន​ជាប់ចោទ ពីបទ​ហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​ដុត​ផាវ​គ្រាប់បែក រុំ​ស្កុ​ត​ជាមួយ​ដុំថ្ម គប់​ទៅលើ យុវ​សិស្ស​ម្នាក់ ឈ្មោះ មួន សាវ​ហឺ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង កំពុង​អង្គុយលេង នៅមុខ​ថ្នាក់រៀន បណ្តាល​រងរបួស​។​

​គួរ​រំលឹក​ផង​ថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ អនុវិទ្យាល័យ​អូរ​ម៉ា​ល់ ស្ថិតក្នុង​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង មាន​ករណី​ហិង្សា ដោយ​ចេតនា ដុត​ផាវ​គ្រាប់បែក (​យក​ផាវ​រំ​ស្គុ​ត ជាមួយ​ដុំថ្ម​) បង្កដោយ​ជនសង្ស័យ ចំនួន​២​នាក់ បងប្អូន​បង្កើត បាន​ជិះ​ម៉ូតូ ចូលទៅ​គប់ លើ​យុវ​សិស្ស ឈ្មោះ មួន សាវ​ហឺ អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង បណ្តាល​ឳ្យ​របួស ហើយ​គេ​បាន​ដឹក ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ ចំណែក​ជនសង្ស័យ ទាំងពីរ​នាក់ ត្រូវ​សមត្ថកិច្ច ស្គាល់​អត្តសញ្ញាណ​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ បាន​កំពុង​កសាង សំណុំរឿង បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់ ៕V

​​ជនសង្ស័យ​ឈ្មោះ លឿ​ត ពន្លក​

#