ចាប់បាន​ស្តេចពស់​វែក​ពី​ក្នុង​លូទឹកស្អុយ​ក្នុងប្រទេស​ថៃ​

484
ចែករម្លែក

អង្គការ​សង្គ្រោះ​សត្វ​មួយ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៥​តុលា​នេះ​ថា ស្តេចពស់​វែង​ប្រវែង ៤ ម៉ែត្រ​ត្រូវបាន​ទាញ​ចេញពី​លូទឹកស្អុយ​ក្នុងប្រទេស​ថៃ​ភាគខាងត្បូង​ក្នុង​ប្រតិបត្តិការ​មួយ​ប្រើពេល​មួយ​ម៉ោង ដោយ​ពណ៌នា​ពស់​នេះ​ថា​វែង​បំផុត​ពុំ​ធ្លាប់បាន​ចាប់ពី​មុន​។

​វីដេអូ​នៃ​ការចាប់​ពស់​ដ៏​ក្លាហាន​នេះ បានបង្ហាញ​បុរស​ម្នាក់​កំពុង​ដេញ​ពស់វែក​ពិស​ដ៏​វែង​បំផុត​របស់​ពិភពលោក​មួយ​ក្បាល​នេះ ទៅរក​កន្លែង​ងងឹត និង កន្លែង​ទាល់​នៅក្នុង​លូទឹកស្អុយ​។

​ពស់វែក​នេះ​បាន​រលាស់​ខ្លួន​ក្នុង​ទឹកលូ ហើយ​ព្យាយាម​លូន​ថយក្រោយ​វិញ ប៉ុន្តែ​ត្រូវគេ​ចាប់ទាញ​កន្ទុយ បន្ទាប់ពី​ការ​ប៉ុន​ប៉ុង​ចាប់​វា​ជាច្រើនលើក​។

​សន្តិសុខ​យាម​ផ្ទះមួយ កន្លែង​ដែល​គេ​ប្រទះឃើញ​ពស់​ដំបូងបង្អស់​នោះ បាន​ជូនដំណឹង​ទៅ​ក្រុង​សង្គ្រោះ​សត្វ​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​តុលា​។

​សន្តិសុខ​ឈ្មោះ គ្រី​ត​កតា​ម៉ុ​ន កាំ​ង​ហេ អាយុ ២៦ ឆ្នាំ និយាយថា “​បុគ្គលិក​សង្គ្រោះ​៧​នាក់​រួមទាំង​រូបខ្ញុំ​ផង បាន​ទៅ​ទីនោះ​” ដោយ​បន្ថែមថា ផ្ទះ​ដែល​គាត់​យាម​នោះ​សង់​លើ​អតីត​ដីព្រៃ​។

​លោក​កាំ​ហេ​និយាយថា ពស់វែក​នោះ​មាន​ប្រវែង​ជាង​៤​ម៉ែត្រ ទម្ងន់ ១៥​គីឡូ និង​ជាព​ស់វែង​បំផុត​ទី​បី​ដែល​គាត់​ធ្លាប់បាន​ជួប​។ ក្រោយមក ពស់​នោះ​ត្រូវបាន​ព្រលែង​ចូលក្នុង​ព្រៃ​៕ ដោយ៖ កញ្ញាដាលីស