ចាប់បាន​ហើយ​ក្រុម​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​គឺ​ក្មេង​ញៀន​ថ្នាំ​ដែល​ចាក់​ម្ចាស់ផ្ទះ​របួស​នៅ​ក្រុងព្រះសីហនុ​

367
ចែករម្លែក
  • 195
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ក្រុម​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​ហើយ​ចាក់​ម្ចាស់ផ្ទះ​ឲ្យ​រងរបួស​នៅ​ក្រុងព្រះសីហនុ សមត្ថកិច្ច​អះអាងថា ជា​ក្រុម​ក្មេង​ញៀន​ថ្នាំ​ដែល​ធ្វើ​សកម្មភាព​ចាក់​ជនរងគ្រោះ​ក្នុងផ្ទះ​គម្រាម​យកប្រាក់ ។​ដែល​ដំបូង​ឡើយ​ជនរងគ្រោះ​គិតថា​ជា​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នោះ នគរបាល​ចាប់ខ្លួនបាន​ហើយ កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កុល​ផា​លី​ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានឱ្យដឹងថា​ក្រុម​ជនសង្ស័យ​ជា​ក្មេង​ញៀន​ថ្នាំ​ចំនួន​៣​នាក់​នេះ​កាលពី​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​វេលា​ម៉ោង​ជិត​៧​យប់​បានធ្វើ​សកម្មភាព​ចូលទៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ឈ្មោះ​លី​កៅ​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ក្រុម​២​ភូមិ​១​សង្កាត់​៤​ក្រុងព្រះសីហនុ​។​

​ក្នុងនោះ​ម្នាក់​បាន​យក​កាំភ្លើង​ជ័រ​បន្លំ​ជា​កាំភ្លើង​មែនទែន​ភ្ជង់​កូនស្រី​តូច​របស់​ម្ចាស់ផ្ទះ​និង​មាន​ម្នាក់ទៀត​យក​កាំបិត​ចាក់ទៅលើ​ជនរងគ្រោះ​ជា​ឪពុក​បណ្តាលឱ្យ​របួសស្រាល​ត្រង់​ពោះ​ក្នុង​បំណង​គម្រាម​យកប្រាក់​ដើម្បី​ទិញ​ថ្នាំញៀន​មុនពេល​រត់គេចខ្លួន​។​ប៉ុន្តែ​មិន​យកបាន​ប្រាក់​ឬ​សម្ភារៈ​អ្វី​ពីក្នុងផ្ទះ​ជនរងគ្រោះ​ឡើយ​។

ក្រោយ​ការស្រាវជ្រាវ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ដោយ​អះអាងថា ក្រុម​នេះ​ជា​ក្រុម​ក្មេង​ញៀន​ថ្នាំ មិនមែនជា​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ឡើយ​។​ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទី​១.​ឈ្មោះ​តូចតាច​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​(​កាន់​កាំភ្លើង​ជ័រ​ភ្ជង់​)​។​ទី​២.​ឈ្មោះ​ឆាយ​ប៊ុន​ឈឿ​ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​(​អ្នកមើល​ផ្លូវ​)​។​ទី​៣.​ឈ្មោះ​ភ​ត្រា​ឬ​ឈ្មោះ​ញឹ​ល​ទិ​ត្យ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​អ្នកយក​កាំបិត​ចាក់​ជនរងគ្រោះ​)​។​

​ករណីនេះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​កំពុង​កសាង​សំណុំរឿង​តាម​នីតិវីធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាមច្បាប់​៕S/