ចាប់ផ្តើម​ជួសជុល សម្រួល​គ្រឹះ​ប្រាសាទបុរាណ​មួយ ដែល​ទើប​រកឃើញ​នៅក្នុង​អាង​ជើងគ្រុះ ឃុំ​បន្ទាយឆ្មារ

530
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រុមការងារ​មួយ​របស់​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ កាលពី​ថ្មីៗ​នេះ បានចាប់ផ្តើម​ជួសជុល​សម្រួល​គ្រឹះ​ប្រាសាទបុរាណ​មួយ ដែល​ទើប​រកឃើញ​នៅក្នុង​អាង​ជើងគ្រុះ​ជា​អាង​បូរាណ ហើយ​ត្រូវបាន​កសាង​ពង្រីក​នៅ​ជំនាន់​កម្ពុជា​ប្រជាធិបតេយ្យ ក្នុងភូមិ​គោក​សំរោង​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ក្រុមការងារ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​១៧​ធ្នូ​ថា លោកស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ប្រធានកិត្តិយស់​សមាគម​ន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ លោកស្រី សុង ផល្លី​ន និង ក្រុមការងារ អ​ញ្ចើ​ញ​ពិនិត្យ​ទីតាំង​គ្រឹះ​ប្រាសាទសំរោង​(​គ្រឹះ​បុរាណ​) ស្ថិតនៅ​ចំណុច​ក្នុង​អាង​ជើង​គ្រឹះ ឃុំ​បន្ទ​យ​ឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​ក្រុមការងារ​បន្តថា បំណង​របស់​លោកស្រី គឺ​ដើម្បី​ធ្វើ​ផ្លូវ​ចូល​អោយដល់​ទីតាំង​គ្រិះ​បុរាណ​នេះ ឲ្យ​ភ្ញៀវ​ពី​ឆ្ងាយ​និង​អ្នកភូមិ​អាច​ចូលទៅ​មើល​គ្រឹះ​ប្រាសាទ ដែល​កម្រ​នឹងមាន​អ្នកណា​បានឃើញ និង​ទៅដល់​មួយ​នេះ​បាន​។​

​សូមបញ្ជាក់ថា ជើងគ្រុះ​មានន័យថា “​ជើង​ឬ​វ័ណ្ឌ​កំណល់​ក្រោម​នៃ​ប៉ោត​ឈើ​សម័យបុរាណ​៕ ល​

#