ចាប់ផ្តើម​ប្រតិ​ប​ត្ត​ការសង្គ្រោះ​សត្វ​ចិញ្ចឹម​ដ៏​ធំ​នៅ​រដ្ឋ​Kerala ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

599
ចែករម្លែក

នៅពេលដែល ក្រុមអ្នកសង្គ្រោះនៅរដ្ឋKerala ដែលរងគ្រោះដោយទឹកជំនន់ខ្លាំង បានទៅដល់ទីក្រុងThrissur នៅរដ្ឋនេះ ប្តីប្រពន្ធនៃគ្រួសារមួយ ដែលរស់នៅទីនោះ បានបដិសេធមិនចាកចេញដោយគ្មានឆ្កែ២៥ក្បាលរបស់ពួកគេទេ។

ទឹកជំនន់បានឡើងខ្ពស់ ហើយសត្វឆ្កែទាំងនេះ ត្រូវបានដាក់ឱ្យនៅជុំគ្នាលើគ្រែតែមួយ។ ក្រុមអ្នកជួយសង្គ្រោះបានមកដល់ទូក ហើយ នាង Sunitha បានប្រាប់ពួកគេថានាងនិងប្តីរបស់នាងនឹងមិនចាកចេញដោយគ្មានសត្វចិញ្ចឹមទាំងនេះ នោះទេ។

នាងបាននិយាយថា ” អ្នកជិតខាងរបស់យើង បានទៅស្នាក់នៅបណ្តោះអាសន្ននៅសាលារៀន។ ក្រុមអ្នកសង្គ្រោះបាននិយាយថា ” យើងមិនអាចយកសត្វឆ្កែរបស់យើងទៅកានជំរំសង្គ្រោះនោះទេ”។

ក្រុមអ្នកសង្គ្រោះបានត្រឡប់ទៅវិញហើយបានទាក់ទងក្រុមអ្នកសង្គ្រោះសត្វដើម្បីមកយកពួកវា។

ទោះយ៉ាងនេះក្តី មានការលំបាកខ្លាំងថាតើត្រូវសង្គ្រោះសត្វចិញ្ចឹមរាប់រយក្បាលដែលនៅតាមតំបនលិចទឹងទាំងនោះបានយ៉ាងណានោះ។ ក្រុមអ្នកស្ម័គ្រចិត្តនិងក្រុមអ្នកសង្គ្រោះសត្វរាប់រយនាក់បានធ្វើដំណើរទៅកាន់តំបន់លិចទឹងទាំងនោះ។

រហូតមកដល់ពេលនេះ មនុស្សជាង៤០០នាក់ បានស្លាប់ដោយសារទឹកជំនន់អាក្រក់បំផុតនៅរដ្ឋKerala ក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ ។ មនុស្សរាប់ពាន់នាក់គឺនៅជាប់ទៅណាមិនរួចនៅឡើយនៅតំបន់លិចទឹកទាំងនោះ។

មនុស្សជាងមួយលាននាក់ បានផ្លាស់ទីជម្រក ដោយភាគច្រើននៃពួកគ បានកំពុងស្នាក់នៅតាមជំរំសង្គ្រោះនៅទូទាំងរដ្ឋនេះ៕ដោយៈសុខា

ក្រុមអ្នកជួយសង្រ្គោះមិនត្រឹមតែជួយមនុស្សតែសង្រ្គោះសត្វចិញ្ចឹមថែមទៀត

#