ចាប់ផ្តើម​សាងសង់​កន្លែង​លេង​កម្សាន្ត​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ក្នុង​ខេត្តកំពង់ចាម​

442

(​កំពង់ចាម​)៖​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បានសម្រេច​បន្ត​វិនិយោគ​នៅ​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ដោយបាន​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​រោង​តូចធំ​ជាង​៦០​កន្លែង​សម្រាប់​ទុក​ឲ្យ​ភ្ញៀវ​អង្គុយលេង​កម្សាន្ត​ទទួលទាន​អាហារ​និង​ដំណើរការ​សាងសង់​ស្ពាន​ប្រ​ដឺ​ស​ធ្វើ​ពី​ឬ​ស្សី​ឡើងវិញ​។​
​លោក​ប៊ុន​ដា​រ៉ា​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន​ឲ្យ​ដឹងថា​ដោយមាន​ការគាំទ្រ​ពី​អាជ្ញាធរ​ខេត្តកំពង់ចាម​ជាពិសេស​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​លោក​ក៏បាន​ចំណាយ​ថវិកា​សម្រាប់​ទិញ​សម្ភារ​:​សំណង់​យកមក​សាងសង់​កន្លែង​កម្សាន្ត​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ដែល​ស្ថិតនៅក្នុង​ឃុំ​កោះ​មិត្ត​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​នេះ​។​

​លោក​បន្តថា​សំណង់​ទាំងនោះ​រួមមាន​ជា​រោង​ឬ​ខ្ចូ​ស​តូចធំ​សម្រាប់​អង្គុយលេង​និង​ជាពិសេស​ក្រុមហ៊ុន​កំពុង​មមាញឹក​ក្នុងការ​សាងសង់​ស្ពាន​ប្រដឹស​ឬ​ស្សី​មាន​ទទឹង​មួយ​ម៉ែត្រ​កន្លះ​,​បណ្តោយ​៥០០​ម៉ែត្រ​ដែល​ធ្លាប់តែ​បង្ហាញខ្លួន​នៅ​តំបន់​នោះ​ជា​យូរហើយ​ឡើងវិញ​បើទោះជា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បានធ្វើ​ស្ពាន​ដ៍​ធំ​មួយ​ឆ្លងកាត់​រួចហើយ​ក៍ដោយ​។​

ត្បិត​អី​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​មកលេង​កម្សាន្ត​នៅ​ជ្រោយ​ខ្សាច់​កោះ​ប៉ែន​តែងតែ​ស្រមៃ​ឃើញ​ស្ពាន​ប្រ​ដឺ​ស​ធ្វើ​អំពី​ឬ​ស្សី​ហើយ​គេ​បាន​ឆ្លងកាត់​លំហែកាយ​ឬ​ថតរូប​នៅលើ​ស្ពាន​ឬ​ស្សី​។​លើសពីនេះ​ស្ពាន​ប្រដឹស​ធ្វើ​ពី​ឬ​ស្សី​នោះ​ក៍​អាចជួយ​បង្កើត​នូវ​ទេសភាព​ដ៍​ស្រស់បំព្រង​នៅ​តំបន់​នោះ​ផងដែរ​។​
​ ​
ប្រធាន​ក្រុមហ៊ុន​បាន​បន្ថែមថា​ចំពោះ​ការសង់​រោង​វិញ​គឺត្រូវធ្វើ​រោង​ប្រក់​ស្លឹក​ដល់​ជាង​៦០​កន្លែង​សម្រាប់​ទទួលភ្ញៀវ​មក​អង្គុយលេង​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​នា​មាត់ទន្លេ​នា​រដូវប្រាំង​និង​មាន​លក់​អាហារ​គ្រប់មុខ​ហើយ​មានតម្លៃ​សមរម្យ​សម្រាប់​បម្រើភ្ញៀវ​ទៀតផង​។​
រីឯ​នៅលើ​ផ្ទៃ​ទឹកទន្លេ​ដែលមាន​ខ្សាច់​សក្បុស​សម្រាប់​ភ្ញៀវ​ចុះ​ហែល​ទឹក​លេង​នោះ​នឹងត្រូវ​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​អ្នក​ដែល​បាន​មកលេង​កម្សាន្ត​នៅទីនេះ​ដើម្បី​កុំ​ឲ្យ​កើតមាន​បាតុភាព​អាក្រក់​ណាមួយ​ដូច​ឆ្នាំ​កន្លងទៅ​។​

​លោក​ដា​រ៉ា​សង្ឃឹមថា​នៅពេល​ក្រុមហ៊ុន​បានរៀបចំ​រួចរាល់​ហើយ​នោះ​តំបន់​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​មកពី​ជិត​ឆ្ងាយ​ជាច្រើន​មក​កម្សាន្ត​លេង​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ដ៍​ធំ​ល្វឹងល្វើយ​នេះ​ជាមិនខាន​។​កាលពី​រយ​:​ពេល​ពី​៥​ទៅ​៦​ខែ​នៅក្នុង​ឆ្នាំ​២០១៦​សរុបទៅ​គឺមាន​មនុស្ស​ប្រហែល​ជាង​៣​ម៉ឺន​នាក់​បាននាំគ្នា​មកលេង​កម្សាន្ត​នៅ​ជ្រោយ​ខ្សាច់​កោះ​ប៉ែន​ក្នុង​ទឹកដី​ខេត្តកំពង់ចាម​។​

​លោក​ស៊ាន​សុគន្ធ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បានបញ្ជាក់​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍​ចំនួន​ចំនួន​១៤​កន្លែង​ដែល​បានដាក់​ចូលក្នុង​សៀវភៅ​ម​គ្កុ​ទេស​ក៍​ទេសចរណ៍​សម្រាប់​បង្ហាញ​ដល់​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត​។​នៅ​ចំពោះមុខ​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​គ្រោង​នឹងដាក់​តំបន់​ទេសចរណ៍​ចំនួន​៥​បន្ថែមទៀត​ចូលទៅក្នុង​សៀវភៅ​មគ្គុទេសក៍​ទេសចរណ៍​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តកំពង់ចាម​បានបង្ហាញ​ឲ្យ​ដឹងថា​គិតតែ​ត្រឹម​ពី​ខែមករា​ដើមឆ្នាំ​២០១៧​មកដល់​ខែធ្នូ​ឆ្នាំ​២០១៧​នេះ​មាន​ភ្ញៀវទេសចរ​ដល់​ទៅ​ប្រមាណ​៣៧​ម៉ឺន​នាក់​បាន​មកលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​របស់​ខេត្តកំពង់ចាម​៕S/​ដោយ​:​គង់​ហេង​

ចាប់ផ្តើម​សាងសង់​កន្លែង​លេង​កម្សាន្ត​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ក្នុង​ខេត្តកំពង់ចាម​