ចាប់ពីពេលនេះ​តទៅ មន្ត្រីរាជការ​និង​មន្ត្រី​ជាប់កិច្ចសន្យា​អាច​ទទួល​សេវា​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​

644
ចែករម្លែក
  • 1.5K
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ដោយមាន​ការយកចិត្ត​ទុកដាក់​និង​គិតគូរ​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ លែង​ព្រួយ​បារ​ម្មណ៍​រឿង​ថវិកា​សម្រាប់​ចំណាយ​លើ​ថ្លៃ​សេវា​ព្យាបាល នៅពេល​មាន​បញ្ហា​សុខភាព​ទៀតហើយ ក្រោយ​ទទួល​ប័ណ្ណសមាជិក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​។ នេះ​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​នៅក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណសមាជិក​ប​.​ស​.​ស ចំនួន​១.៧២៧​ប័ណ្ណ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ខៀវ កា​ញា​រឹទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា ទន្ទឹមនឹងនេះ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា ក៏ដូចជា​បងប្អូន​កម្ម​ករ​និយោជិត ដែលជា​សមាជិក ប​.​ស​.​ស ទាំងអស់ ក៏​នឹង​លែង​ព្រួយ​បារ​ម្មណ៍​ផងដែរ​នៅពេល​វ័យ​ចំណាស់​បម្រើការ​លែងកើត ព្រោះ ប​.​ស​.​ស បានរៀបចំ​បន្ថែម​នូវ​របប​ផ្នែក​ប្រាក់​សោធន (​ប្រាក់​រ៉ឺ​ត្រែ​ត​) ជូន​ដល់​សមាជិក​ទាំងអស់​។​

​ជាមួយគ្នានេះ លោក ស៊ុ សោភ័ណ នាយករង ប​.​ស​.​ស បាន​បញ្ជាក់ថា របប​សន្តិសុខ​សង្គម គឺជា​សមិទ្ធផល​ថ្មី​មួយ​របស់​រដ្ឋាភិបាល ដែល​ពីមុន​កម្ពុជា​មិន​ធ្លាប់មាន​នោះទេ​។ នេះ​គឺជា​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំពោះ​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ រួមទាំង​កម្មករនិយោជិត​ទាំងមូល​ផងដែរ​៕

#