ចាប់ពី​ថ្ងៃទី​០៥ រហូតដល់​ថ្ងៃទី​០៩ មករា នឹងមាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំងប្រទេស

302

(​ភ្នំពេញ​) ៖ ចាប់ពី​ថ្ងៃទី​០៥ រហូតដល់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨​ខាងមុខនេះ​កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​ក្នុង​ក្រប​​ខ័​ណ្ឌ​ស្ទើរ​ទូទាំងប្រទេស ពិសេស​បណ្ដា​ខេត្ត នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២ មករា នេះ​។​
​ ​
​ក្រសួង​ធនធានទឹក បានបញ្ជាក់​ដែរ ស្ថានភាព​សីតុណ្ហភាព ចាប់ពី​ថ្ងៃ​០៣ រហូតដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨៖ សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៤ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣០ អង្សា​សេ​៕​ដោយ​៖​វិបុល​/sn