ចាប់ពី​ថ្ងៃទី​១០​ខែមិថុនា​តទៅ ក្រុមការងារ​បច្ចេកទេស​ចុះ​វាស់វែង​និង​កំណត់​ព្រំដី​, ក្នុង​ផ្ទៃ​បឹង​ជើងឯក​និង​កំណត់​ព្រំដី​

552
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
ក្រុមការងារ​បច្ចេកទេស​ចុះ​វាស់វែង និង​កំណត់​ព្រំដី​ក្នុង​បឹង​ជើងឯក ស្ថិតនៅក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ចាប់ផ្តើម​អនុវត្ត​ការងារ​របស់ខ្លួន​ចាប់ពី​ថ្ងៃទី ១០ ខែមិថុនា​តទៅ និង​បាន​សូមអោយ​សាធារណៈជន​និង​អង្គភាព​នានា​ដែលមាន​ការពាក់ព័ន្ធ​នឹង​ដីធ្លី តំបន់​ខាងលើ​ចូលរួម​សហការ​ឱ្យទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ដោយយោង​តាម​សេចក្តីជូនដំណឹង​ស្តីពី​ការវាស់វែង និង​ការកំណត់​ព្រំដី​ក្នុង​បឹង​ជើងឯក ស្ថិតនៅក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា​៖ យោង​លិខិត​លេខ ៧៤៩ ស ជ ណ​ចុះ​ថ្ងៃទី ៣០ ខែឧសភា​ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីសម្រេច​លេខ ០៥៤ ចុះ​ថ្ងៃទី ៣០ ខែឧសភា​ឆ្នាំ​២០១៩ ស្តីពី​ការបង្កើត​គណៈកម្មការ​ដឹកនាំ​អនុវត្ត​លិខិត​លេខ ៧៤៩ សជណ​ចុះ​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៩ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​សេចក្តីសម្រេច​លេខ​០៥៥​សសរ ចុះ​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៩ ស្តីពី​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ចុះ​វាស់វែង និង​កំណត់​ព្រំដី​ក្នុង​បឹង​ជើងឯក ស្ថិតនៅក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​។​

​ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​និង​អង្គភាព​នានា​ដែលមាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ដែល​ស្ថិតនៅក្នុង​ផ្ទៃ​បឹង​ជើងឯក​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​និង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​ឲ្យ​បាន​ជ្រាបថា​ក្រុមការងារ​បច្ចេកទេស​ចុះ​វាស់វែង​និង​កំណត់​ព្រំដី បឹង​ជើង​ឯកនៃ​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​លិខិត​លេខ​៧៤៩ សជណ​ចុះ​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ ២០១៩ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី​និង​ចុះ​បំពេញការងារ​ដូចខាងក្រោម​៖១ ចុះ​ស្វែងរក​ចំណុច​ព្រំដី​ទំហំ ១៩០​ហិកតា​ដែល​ត្រូវ​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ​និង​ស្វែងរក ចំណុច​ព្រំដី​អ្នកកាន់កាប់ ផ្ទៃដី​ទំហំ ១៩០​ហិកតា ដែល​ត្រូវ​បំរុង​ទុក​សំរាប់​អភិវឌ្ឍន៍​។​២ ចុះ​ស្វែងរក​ចំណុច​ព្រំដី​ផ្ទៃ​បឹង​ជើង​ឯង​ទំហំ ១៨១​ហិកតា ដែល​ត្រូវ​រក្សា​ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។​
៣ ចុះ​សិក្សា​និង​វាស់វែង​កំណត់​និយាម​កា បណ្ដាញ ហេដ្ឋារចនាសម្ព័ន្ធ​ទៅ ទីតាំង​បឹង​ជើងឯក​។​

​ក្រុមការងារ​បច្ចេកទេស​ចុះ​វាស់វែង​និង​កំណត់​ព្រំដី​ក្នុង​ផ្ទៃ​បឹង​ជើងឯក​និង​ចុះ​អនុវត្ត​ការងារ​ខាងលើ​ចាប់ពី​ថ្ងៃទី ១០ ខែមិថុនា​ឆ្នាំ ២០១៩ នេះ​តទៅ​។​
​ទទួលបាន​សេ​ក្តី​ជូនដំណឹង​នេះ សូម​សាធារណៈជន និង​អង្គភាព​នានា​ដែលមាន​ការពាក់ព័ន្ធ​នឹង​ដីធ្លី តំបន់​ជើងឯក​ដូច​មាន​ផែនទី​ភ្ជាប់​អញ្ជើញ​ចូលរួម​សហការ​ឱ្យទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​៕ ល​