ចាប់ពី​ថ្ងៃទី​១ ខែតុលា​ខាងមុខនេះ​តទៅ ប្រេងសាំង​ធម្មតា​នៅតាម​ស្ថានីយ​នានា​មិន​ត្រូវ​លក់​លើសពី​៣.៧០០​រៀល​នោះឡើយ​

2926

(​ភ្នំពេញ​) ៖ ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ​និង​ថាមពល បានចេញ​ប្រកាស​អន្ដរក្រសួង​ស្ដីពី​ការកំណត់​​រូបមន្ដ​គណនា​តម្លៃ​ប្រេងឥន្ធនៈ​ថ្មី ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​។​


​ ​
​ការកំណត់​តម្លៃ​ប្រេងសាំង​ថ្មី​នេះ ត្រូវបាន​លើក​មក​ផ្សព្វផ្សាយ​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​នា​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​អន្តរក្រសួង​ព្រមទាំង​តំណាង​ក្រុមហ៊ុន​ចែកចាយ និង​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមាណ​ជាង ៣០​នាក់​។​
​ ​
​ឆ្លងតាម​កិច្ចប្រជុំ​នេះ ក្រសួង​ទាំង​៣ ក៏បាន​ដាក់ចេញ​រូបមន្ត​ថ្មី​សម្រាប់​ការ​គណនា​តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​ផងដែរ​។ ​រូបមន្ត​ថ្មី​ដែល​ប្រើ​សម្រាប់​គណនា​តម្លៃ​ប្រេង​នេះ គឺ​ត្រូវយក​តម្លៃ​មធ្យមភាគ MOPS (0.4127 ដុល្លារ​) + ពន្ធ (0.1955​ដុល្លារ​) +​តម្លៃ​​សាំង​ធម្មតា (0.22​ដុល្លារ​) + អាករ​លើ​តម្លៃបន្ថែម ១០% (0.0828 ដុល្លារ​)​។ តាមរយៈ​រូបមន្ត​នេះ ការលក់​ប្រេងសាំង​ធម្មតា​នៅតាម​ស្ថា នី​យ​នានា​មិន​លើសពី ៣.៧០០​រៀល​នោះឡើយ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ ខែតុលា​ខាងមុខនេះ​តទៅ​។ ម្ចាស់​ស្ថានីយ​ដែល​បំពាន​ការ​កំ​​ណ​ត់​នេះ នឹង​ប្រឈម​ការពិន័យ​ប្រមាណ ៤​លាន​រៀល​។​
​ ​
​បើតាម​សេចក្តីសម្រេច​ថ្មី​នេះ ការកំណត់​តម្លៃ​សម្រាប់​ប្រេងសាំង​ស៊ុប​ពែរ (EA95)​នៅតាម​ស្ថានីយ​នានា ពុំមាន​ទៀត​នោះឡើយ​ដោយ៖វិបុល/sn