ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៦ មិថុនា កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពិសេស​តំបន់​មាត់សមុទ្រ

942
ចែករម្លែក

(​ភ្នំពេញ​) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា​កម្ពុ​ជាមាន​ភ្លៀង​បន្ដ​ធ្លាក់​រាយ​បាយ​ពេញ​១​សប្ដាហ៍ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជាមួយនឹង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​។​

​ក្រសួង​បញ្ជាក់ថា តាម​បណ្ដា​ខេត្ត​មួយចំនួន​ដែល​ស្ថិតនៅក្នុង​តំបន់ ទំនាប​កណ្ដាល ភាគ​ខាងកើត (​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម​) និង​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង ធ្លាក់​ខ្លាំង​។ លើ​ផ្ទៃសមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រលក​សមុទ្រ​មាន​កំពស់​ខ្ពស់ៗ​។​

​ក​ត្កា​ទាំងនេះហើយ សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចាប់ពី​ថ្ងៃទី​២២-២៦ ខែមិថុនា ឆ្នាំ​២០១៧៕​