ចាប់ពី​ថ្ងៃទី​២២ ឧសភា ដល់​ថ្ងៃទី​១ មិថុនា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បន្ត​ឡើងថ្លៃ​ទៀត​

1263
ចែករម្លែក

ដោយ : ពៅ និមល /​ភ្នំពេញ : ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​នៅ​រសៀល​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា សម្រាប់​ការអនុវត្ត ពីថ្ងៃ​ទី​២២ ខែឧសភា ដល់​ថ្ងៃទី​១ ខែមិថុនា តម្លៃ​ប្រេងឥន្ធនៈ​នឹង​បន្ត​ការឡើង​ថ្លៃ​។​

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​នៅ​រសៀល​ថ្ងៃទី​២១ ខែឧសភា​នេះ បានបញ្ជាក់​ទៀតថា បើ​យោង​ប្រកាស​អន្តរ ក្រសួងពាណិជ្ជកម្ម​, ក្រសួង​សេដ្ឋកិច្ច​​​និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ​និង​ថាមពល ស្តីពី​ការកំណត់​រូបមន្ត សម្រាប់​អនុវត្ត​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថា​សម្រាប់​តម្លៃ​ប្រេង សាំង​ធម្មតា​គ្រោង​នឹង​អនុវត្តន៍​នា​ថ្ងៃស្អែក​នេះ ថ្លៃ ៤.៣០០​រៀល ដោយឡែក​តម្លៃ​ប្រេង​ម៉ាស៊ូត​ថ្លៃ ៤.១០០​រៀល ក្នុង​មួយ​លីត្រ​។
​គួររម្លឹកថា គិត​ចន្លោះ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែឧសភា តម្លៃ​ប្រេងសាំង​ធម្មតា​ថ្លៃ ៤.១៥០​រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ ៤.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​៕​មន​