ចាប់ពី​ថ្ងៃទី​៣​មីនា​ជំរឿន​លើក​ទី​១​ប្រើប្រាស់​ថវិកាជាតិ​ដ៏​ធំ​របស់​ប្រទេសជាតិ​

486
ចែករម្លែក
  • 11
    Shares

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣ ខែមីនា ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ គឺ ជា​ជំរឿន​លើក​ទី​១ ដែល​ប្រើប្រាស់​ថវិកាជាតិ បន្ទាប់ពី​ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេសមួយ​មាន​ចំណូល​មធ្យម​កំរិត​ទាប ។

​សម្តេច​តេ​ជោ​បាន ចាត់ទុកថា​”​ការធ្វើជំរឿន​ប្រជាជន ជាការ​ងារ​ដ៏​ធំ​របស់​ប្រទេសជាតិ​មាន​សារៈសំខាន់​ណាស់ ហើយ​ជាការ​ងារ​ស្ថិតិ​ពិតប្រាកដ​ម​។ ការធ្វើជំរឿន​ប្រជាជន ជាការ​ងារ​ដែល​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក គេ​ធ្វើ​គ្រប់ៗ​គ្នា​”​។ នេះ​បើ​យោងតាម​សារ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ ជូន​ចំពោះ​ជនរួមជាតិ​កម្ពុជា អំពី​ការធ្វើ​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ដែល ទើប​ទទួលបាន នៅ​ថ្ងៃទី​៥ ខែកុម្ភៈ នេះ ៕S/​

#