ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា​ ​សីតុណ្ហភាព​នឹងចុះដល់​១៩-២៣​អង្សា​សេ​

1392
ចែករម្លែក

ដោយ:វិបុល/​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ព្យា​ការណ៍​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

បើតាមសេចក្ដីជូនដំណឹង ​ក្រសួងបាន​បញ្ជាក់ថា ខ្យល់មូសុង​ឦសាន ចាប់ផ្តើម​មាន​ឥទ្ធិពល​មកលើ​កម្ពុជា ដែល​លក្ខណៈ​បែបនេះ ធ្វើ​កម្រិត​សីតុណ្ហភាព​អប្បបរមា មាន​កម្រិត​ចាប់ពី​១៩ អង្សា​សេ សម្រាប់​ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ដល់២៣​អង្សា​សេ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​៕​