ចាប់ពី​ថ្ងៃស្អែក​នេះ នឹងមាន​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​​២០០​ស្តង់រយៈពេល​៣​ថ្ងៃ នៅ​កោះ​ពេជ្រ

278

(​ភ្នំពេញ​) ៖ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Thailand Products Expo​លើក​ទី​៣ នឹងត្រូវ​រៀបចំឡើង​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨-៣១ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ នៅ​មជ្ឍមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ដោយ​ក្នុងនោះ​មាន​ដៃគូ​ពាណិជ្ជកម្ម ការ​ដាក់លក់​ផលិតផល ចំនួន​២០០​ក្រុមហ៊ុន សរុប​ចំនួន​២០០​ស្តង់​។​

​ការបង្កើត​កម្មវិធី​ពិ​ព័រ​ណ៌ Thailand Products Expo 2017 លើក​ទី​៣ នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ផលិត​​ផល​របស់​ថៃ ដែលជា​ផលិត​មានគុណ​ភាពល្អ តម្លៃ​សមរម្យ និង​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ទំនិញ​ថៃ​ឲ្យ​​មានឱកាស​បាន​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ ដោយផ្ទាល់​ក្នុងតម្លៃ​ដែល​អាច​ធានាបាន​ថា​ថោក​ជាង​តម្លៃនៅលើទីផ្សារ​យ៉ាង​​ពិតប្រាកដ​មែន​។

​ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​ធ្វើឡើង​នៅក្នុង​សប្តាហ៍​នេះ​មានការ​ចូលរួម​ពី​ដៃគូ​ពាណិជ្ជកម្ម​ចំនួន​២០០​ក្រុមហ៊ុន ក្នុងនោះ​មាន​២០០​ស្តង់​ដោយ​​មានការ​ដាក់លក់​នូវ​ផលិតផល​ជាច្រើន​ដូចជា​៖

១.​សម្ភារ​សំណង់ និង​គ្រឿងបន្លាស់​ម៉ាស៊ីន​
២.​អាហារ និង​ភេសជ្ជៈ​
៣.​សំលៀកបំពាក់ និង​វាយនភ័ណ្ឌ​
៤.​សុខភាព និង​ស​ម្ភ​ស្ស​
៥.​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្ភារ​ផ្ទះបាយ​
៦.​វត្ថុ​អនុស្សាវរីយ៍ និង​តុបតែង​ផ្ទះ​
៧.​ទំនិញ OTOP ថៃ​
៨.​សម្ភារ​ធ្វើ​ពី​ស្បែក និង​ស្បែកជើង​
៩.​សម្ភារ​អគ្គិសនី និង​អេ​ឡិច​ត្រូ​ច​និ​ច​៕​ដោយៈ​វិបុល​/sn