ចាប់រំលោភ​ទាំង​ម្តាយបង្កើត​និង​ម្តាយក្មេក​ដោយសារ​ស្រវឹង​

353

កសិករនីហ្សរីយ៉ាម្នាក់ត្រូវបានចាប់ខ្លួនដោយសារចាប់រំលោភម្តាយបង្កើតនិងម្តាយក្មេក តែបុរសនេះបន្ទោសលើព្រលឹងខ្មោចអ្វីម្យ៉ាងដែលបានជំរុញអោយខ្លួនប្រព្រឹត្តមិនគប្បីលើស្រ្តីវ័យចំណាស់នេះ។

សេការី ដាវីត បានបន្ទោសគ្រឿងស្រវឹងចំពោះការជំរុញអោយគាត់វាយប្រហារសមាជិកគ្រួសារ២នាក់ វ័យ៦៥ឆ្នាំ និង៧០ឆ្នាំខណៈពួកគេកំពុងដេក។

បុរសអាយុ៣២ឆ្នាំនេះបានប្រាប់ប៉ូលិសថា ខ្លួនបានវាយប្រហារលើម្តាយបង្កើត ដោយសារខ្លួនគាត់មិនអាចរកឃើញស្រ្តីណាមកចាប់រំលោភ ក្នុងពេលស៊ីផឹកស្រវឹងនៅពិធីមួយ។បុរសនេះក៏បានប្រាប់ប៉ូលិសអំពីការដែលម្តាយរបស់ខ្លួនស្រែកក្រោយពីគាត់ងើបពីដេកឃើញកូននៅពីលើគាត់។

ដាវីត ក៏បានប្រាប់ប៉ូលិសទៀតថា ប្រពន្ធគាត់បានចាកចោកគាត់និងបានរៀបការជាមួយប្រុសផ្សេងក្រោយដឹងថាគាត់ចាប់រំលោភម្តាយខ្លួនឯង។

ក្រោយការចាប់រំលោភលើកទី១ គាត់បានផឹកស្រវឹងទៀតនិងបានទៅផ្ទះអតីតម្តាយក្មេកទាំងកណ្តាលយប់និងបានចាប់រំលោភគាត់បានសំរេចទៀត។ករណីចាប់រំលោភទាំង២បានកើតឡើងក្រោយបុរសនេះទៅចូលរួមពិធីបុណ្យនិងផឹកស្រវឹង មុនពេលត្រូវបានអ្នកភូមិចាប់វាយទ្រមខ្លួន។

ការចាប់ខ្លួនបុរសនេះ កើតឡើងក្រោយពីស្រ្តីចាស់ៗក្នុងភូមិដេកមិនលក់រាល់យប់ដោយភ័យខ្លាចត្រូវគេចាប់រំលោភហើយបានរាយការណ៍ជូនប៉ូលិស។ទោះជាយ៉ាងណា បុរសពេញកម្លាំងនេះបន្ទោសលើព្រលឹងខ្មោចអ្វីម្យ៉ាងចូលសណ្ឋិតក្នុងខ្លួនពេលស្រវឹង និងដើរចច្រប់រកស្រីចាប់រំលោភ៕ដោយ:វាសនា

សេការី ដាវីត បានសារភាពថាបានចាប់រំលោភទាំងម្តាយបង្កើតនិងម្តាយក្មេក ក្រោយស៊ីផឹកស្រវឹង។ទោះជាយ៉ាងណាគាត់អះអាងថាមានអ្វីម្យ៉ាងជំរុញអោយគាត់ចង់តែចាប់រំលោភស្រ្តីចាស់ៗពេលស្រវឹង