ចាប់វាយ​ខ្នោះ​ស្ត្រី​ម្នាក់ ក្រោយ​ឆក់​ខ្សែក ពី​កូនក្មេង​

534
ចែករម្លែក
  • 82
    Shares

ដោយ​: អង្គរតូច / សៀមរាប​: ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​ភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​កូនក្មេង​ដែល​ម្តាយ​កំពុង​ពរ បានសម្រេច​។ ការចាប់ខ្លួន​ស្ត្រី​រូបនេះ បានធ្វើ​ឡើង​នៅ ព្រឹក​ថ្ងៃទី​៦​មករា​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច ខាងមុខ​ផ្សារ​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ស្ត្រីជន​សង្ស័យ ក្រោយពេល​ឃាត់ខ្លួន ត្រូវបាន​បញ្ជូន​ទៅកាន់​ប៉ុស្ដិ៍នគរបាល​គោ​ចក ដើម្បី​សាក​សួររក​សាវតា​។ ក្រោយពេល​សាកសួរ​ជនសង្ស័យ មានឈ្មោះ យស់ ស្រី​ម៉ៅ កើត​នៅ​ឆ្នាំ​១៩៧៧ មាន​ស្រុកកំណើត នៅ​ភូមិ​សំរោង ឃុំ​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ចំណែក​ក្មេងរងគ្រោះ ដែល​ស្ថិតក្នុង​រង្វង់​ដៃ​ម្តាយ​សមត្ថកិច្ច​ពុំបាន​ប​ង្ហ​ញ​សាវតា​នោះទេ​។ ជនសង្ស័យ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​តុលាការ​៕ ល​