ចាប់​កង្កែប​ញី​ឈ្មោល​រៀបការ​នឹង​គ្នា​ដើម្បី​សុំ​ទឹកភ្លៀង ឥឡូវ​ភ្លៀង​ធ្លាក់​ខ្លាំងពេក​លិចលង់​ទីក្រុង ប្រជាជន​ឥណ្ឌា​ចាប់​កង្កែប​លែងលះ​វិញ

214
ចែករម្លែក

​អង្គការ​ឈ្មោះ Om Shiv Seva Shakti Mandal ក្នុង​ទីក្រុង​បូ​ផល រដ្ឋ​ម៉ា​ត​យ៉ា​ប្រា​ដេ​ស ប្រទេស​ឥណ្ឌា បាន​ចាប់​លែងលះ​កង្កែប​ពីរ​ក្បាល ដែល​ប៉ុន្មាន​រយៈ​មុននេះ​ត្រូវបាន​ចាប់​ឱ្យ​រៀបការ​ដើម្បី​សុំ​អង្វរ​ដល់​ព្រះ​ភិ​រុណ​ឱ្យជួយ​ទម្លាក់​ទឹកភ្លៀង​។

​កង្កែប​ញី​ឈ្មោល​នេះ​ត្រូវបាន​ចាប់​ឱ្យ​រៀបការ​កាលពី​ថ្ងៃទី​១៩​កក្កដា នៅពេល​រដ្ឋ​នេះ​ជួប​គ្រោះរាំងស្ងួត​។ គំនិត​នៃ​ការចាប់​កង្កែប​រៀបការ​នេះ​គឺ​ដើម្បី​សុំ​អង្វរ​ដល់​ព្រះ​ភិ​រុណ​ឱ្យ​បង្អុរ​ទឹកភ្លៀង​។

​ទីបំផុត​ក៏មាន​ភ្លៀង​ធ្លាក់​មែន ប៉ុន្តែ​មាន​ភ្លៀង​ច្រើន​ហួសហេតុ​ពេក​។

​ជាមួយ​តំបន់​ខ្លះ​នៅក្នុង​រដ្ឋ​ម៉ា​ត​យ៉ា​ប្រា​ដេ​ស​ឥឡូវនេះ​កំពុង​ស្ថិតក្រោម​ការប្រកាស​អាសន្ន ដូច្នេះ​អ្វីដែល​សម​ហេតុផល​ជាងគេ​គឺ​ត្រូវ​ចាប់​កង្កែប​ទាំងពីរ​ឱ្យ​លែងលះគ្នា​វិញ​។

​អង្គការ​ខាងលើ​និយាយថា ពួកគេ​មិនដឹង​ពី​ទីកន្លែង​របស់​កង្កែប​ទាំងពីរ​ទេ ប៉ុន្តែ​សន្ម​ត់​ថា​ពួកវា​នឹង​នៅ​ដាច់​ឆ្ងាយ​ពីគ្នា រហូតដល់​អាកាសធាតុ​ស្ថិតក្រោម​ការត្រួតត្រា​វិញ​៕ ដោយ៖ កញ្ញាដាលីស

កង្កែប​នៅ​ទីក្រុង​បូ​ផល​ត្រូវបាន​សន្ម​ត់​លែងលះគ្នា​ហើយ ដើម្បី​កុំឱ្យ​មាន​ភ្លៀង​ច្រើនពេក