ចាប់​ក្រពើ​ស៊ី​មនុស្ស​នៅ​ហ្វីលីពីន ក្រោយពី​រកឃើញ​សាកសព​អ្នកនេសាទ​

1227
ចែករម្លែក
  • 68
    Shares

ក្រពើប្រវែង១៥ហ្វ៊ុត(៤,៥៧ម៉ែត្រ)ត្រូវចាប់បាននៅ៤ថ្ងៃក្រោយពីវាត្រូវបានគេសង្ស័យថាបានខាំស៊ីអ្នកនេសាទម្នាក់។ពួកអ្នកស្រុកបានចាប់ផ្តើមតាមប្រមាញ់ក្រពើទម្ងន់១.១០០ផោន(៥៩៨គីឡូ)នេះកាលពីថ្ងៃអង្គារសប្តាហ៍មុនក្រោយពីសាកសពដាច់ដៃជើងរបស់អ្នកនេសាទអាយុ៣៣ឆ្នាំត្រូវបានរកឃើញនៅមាត់ទន្លេក្នុងតំបន់ប៉ាឡាវ៉ាន ប្រទេសហ្វីលីពីន។

ដៃស្តាំនិងជើងឆ្វេងរបស់ជនរងគ្រោះបានបាត់។សត្វស៊ីសាច់ឆៅជាអាហារនេះជាប់អន្ទាក់កាលពីព្រឹកថ្ងៃសៅរិ៍ទី០១ធ្នូនិងត្រូវបានអូសទាញមកកាន់ឆ្នេរមុនលើកដាក់រយន្តនាំទៅពិនិត្យរកសាកសពមនុស្សក្នុងពោះរបស់វានៅឯសាលាក្រុង។

ក្រពើនេះត្រូវបានប្រជាជនមូលដ្ឋានរកឃើញនៅតំបន់ប៉ាឡាវ៉ាន នៅ៤ថ្ងៃក្រោយអ្នកនេសាទម្នាក់ត្រូវបានគេសង្ស័យថាត្រូវក្រពើខាំស៊ី។ក្រពើនេះឥឡូវត្រូវនាំទៅពិនិត្យរកមើលអាហារចុងក្រោយរបស់វា

សាកសពអ្នកនេសាទត្រូវបានប្រទះឃើញដោយបាត់ដៃនិងជើងនិងត្រូវបានសង្ស័យថាត្រូវក្រពើខាំ

អ្នកដើរទូកនៅមូលដ្ឋាននោះម្នាក់បាននិយាយថា ក្រពើនេះជាការគំរាមដល់មនុស្ស ដូច្នេះ«យើងសំរេចចិត្តចាប់វា។ប្រជាជនភ័យខ្លាច។ខ្ញុំប្រាកដក្នុងចិត្តថាក្រពើនេះឯងស៊ីអ្នកនេសាទ។ខ្ញុំមានអារម្មណ៍ធូរស្រាលក្រោយចាប់បានវា តែនៅសល់ក្រពើជាច្រើនទៀតនៅក្នុងទន្លេនេះ ដូច្នេះការនេសាទគ្រោះថ្នាក់ណាស់»៕ដោយ៖វាសនា