ចាប់​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​៤​នាក់​និង​ម៉ូតូ​២​គ្រឿង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

825
ចែករម្លែក

​(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ចាប់​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់​និង​ម៉ូតូ​២​គ្រឿង​ពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ផ្ទះជួល​មួយកន្លែង​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ​។

​នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​កា​កាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ រួមមាន ទី​១៖​មានឈ្មោះ គង់ វុទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​២៖ ឈ្មោះ យ៊ា សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​, ទី​៣៖ ឈ្មោះ ទ្រី គីមហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​, ទី​៤៖ ឈ្មោះ ឌិន រី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​។​

ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៊ា សំណាង បាន​ឲ្យ​ដឹងថា ក្រោយ​បញ្ចប់​ម៉ោង​ការងារ​ជាងផ្សារដែក​ភ្លាម មិនទាន់​ទាំង​ហូបបាយ​ផង បាននាំគ្នា​ទៅផ្ទះ​ជនសង្ស័យ គង់ វុទ្ធី ដើម្បី​ជក់​គ្រឿងញៀន ហើយ​ទើបតែ​ដុត​បង្ហុយ​អស់​ថ្នាំ​១​កញ្ចប់ នគរបាល​មកដល់​ល្មម​។

ក្រោយពី​ឃាត់ខ្លួន​បានរួម​ជាមួយ​វត្ថុតាង ដកហូត​បាន ថ្នាំញៀន​មួយកញ្ចប់​តូច ដប​សម្រាប់​ជក់​ថ្នាំញៀន ម៉ូតូ​២​គ្រឿង ទូរស័ព្ទដៃ​៧​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​៕S/​ដោយ​៖​ហូ​សាន់​

​ចាប់​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​៤​នាក់​និង​ម៉ូតូ​២​គ្រឿង​(រូប៖វ៉េបសាយ)