ចាប់​គោយន្ត​កន្ត្រៃ​ដឹកឈើ​គ្រឿងផ្ទះ​បួន​គ្រឿង​នៅ​ឃុំ​ស្រែ​ឈូក​

841
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ព័ត៌មាន​បឋម​នៅវេលា​ម៉ោង​៩ និង​១៨​នាទី ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​ឈរជើង នៅ​ឃុំ​ស្រែ​ឈូក​បាន​ឃាត់​គោយន្ត​កន្ត្រៃ​ចំនួន ៤​គ្រឿង ដឹកឈើ​គ្រឿងផ្ទះ​ចំនួន​១៣៧​កន្ទុយ នៅក្បែរ​ភូមិ​ចក់​ចារ​ឃុំ​ស្រែ​ឈូក ហើយ​ម្ចាស់​គោយន្ត​កន្ត្រៃ​បាន​រត់គេចខ្លួន​បាត់អស់​។​

​ប​ច្ច​ប្បន្ន​វត្ថុ កម្លាំង​ប៉ុស្ដិ៍​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​កម្លាំង​បរិស្ថាន​ឈ​ជើង នៅ​ស្នាក់ការ​រហូត ដើម្បី​ចាត់ការ​បន្ត​៕