ដោយ៖វណ្ណៈ/ព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តសហការជាមួយកងទ័ពតំបន់សឹករងខេត្តនិងមានការសម្របសម្រួលផ្លូវច្បាប់ដោយលោកលឹមប៊ុនហេងព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។កាលពីនៅព្រឹកថ្ងៃ១៣វិច្ឆិកា២០១៩កម្លាំងបានចុះអន្តរាគមន៍បង្ក្រាបជនជាតិចិនមួយក្រុមដែលចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកនិងធ្វើទារុណកម្មជំរឹតទារប្រាក់។សកម្មភាព នៅផ្ទះមួយកន្លែង ក្នុងក្រុម២២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ម្តុំមុខពន្ធធនាគារខេត្ត ផ្លូវចូលក្បាលឆាយ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីបានឱ្យដឹងថាប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់គឺ ១-ឈ្មោះ wang XueRan ភេទប្រុស ជនជាតិចិន២-ឈ្មោះ Wang Lang ភេទប្រុស ជនជាតិចិន។ក្នុងនោះជួយរំដោះយកជនរងគ្រោះចំនួន៤នាក់ភេទប្រុសដូចគ្នា បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ក្នុងចំណោមជនរងគ្រោះសុទ្ធតែមានស្នាមរបួស ដោយសារការធ្វើទារុណកម្មពីក្រុមជនសង្សយ័។
ក្រៅពីនេះសមត្ថកិច្ចដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតដូចជាខ្នោះដៃជាដើម។បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរសាវតាបន្ថែម ដើម្បីអនុវត្តន៍ តាម នីតិវិធីផ្លូវច្បាប់៕S/